Oppo Find X ជំនាន់​ក្រោយ ត្រៀម​ក្លាយ​ជា​ស្មាតហ្វូន​ដំបូង​បំពាក់ RAM ទំហំ 10GB

  • 2018-09-27 12:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Find X ទើប​តែ​ប្រកាស​បង្ហាញ​កាល​ពី​ខែ​មិថុនា​ឆ្នាំ ២០១៨ ប៉ុន្តែ​សេរ៊ី​ក្រោយ​មួយ​ម៉ូឌែល​ទៀត​ក៏​រំពឹង​នឹង​វិវត្ត​ថ្មី​មាន​បំពាក់ RAM ដល់​ទំហំ 10GB ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​ស្មាតហ្វូន នេះ​បើ​តាម​របាយការណ៍​ចុះ​ផ្សាយ​លើ TENNA។

លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ទាំង​អំបាលម៉ាន​នឹង​រក្សា​នៅ​ដដែល ពោល​គឺ​បន្ត​ប្រើ​អេក្រង់​ទំហំ ៦,៤២ អ៊ីញ កម្រិត ១ ០៨០ x ២ ៣៤០ ភីកសែល​ប្រភេទ Super AMOLED ដោយ​មាន​កាមេរ៉ា​ភ្លោះ​ក្រោយ 16MP f/2.0 + 20MP f/2.0 អម​កាមេរ៉ា​មុខ​ដល់​ទំនើប​ទំហំ 25MP។

រូបរាង​នៃ​ពណ៌​ថ្មី​លេច​ចេញ​លើ​ប្រភព​ដដែល​មាន​ទម្រង់​ជា​ពណ៌​ប្រផេះ​ងងឹត ដោយ​អាច​ជា​ជំនាន់​ថ្មី​ខុស​ពី​ជំនាន់​បច្ចុប្បន្ន​មាន​ត្រឹម​ពីរ​ពណ៌​ក្រហម​និង​ខៀវ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី