សាក​ប៉ុន្មានស្នៀត​នេះ ធានា​ថាអាច​ប្រើ​មុខងារ​ 3D Touch លើ iPhone បានឡើងឡូយ

  • 2018-09-28 02:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បង្ហាញ​វត្តមាន​ 3D Touch ជា​លើក​ដំបូង​លើ​ iPhone ឆ្នាំ​ ២០១៥ ហើយ​ចំណុច​សំខាន់​នៃ​មុខងារ​នេះ​ គឺ​ចុច​សង្កត់​លើ​អេក្រង់​ដើម្បី​ប្រើ​មុខងារ​បន្ថែម​លើ​ប្រព័ន្ធ​ ប៉ុន្តែ​ប្រើ​បាន​តែ​លើ​ iPhone ចាប់​ពី​ 6S ឡើង​ទៅ​ ឬ​ iPhone SE។

បើក​ដំណើរការ​ 3D Touch

បើក​កម្មវិធី​ Settings > General > Accessibility > 3D Touch > ចុច​ប៊ូតុង​បើក​ ឬ​បិទ​ក្បែរ​ 3D Touch។ ត្រង់​ផ្ទាំង​កែប្រែ​ អាច​កំណត់​សំពាធ​សង្កត់​លើ​អេក្រង់​ ដើម្បី​ប្រើ​ 3D Touch បាន​។

មុខងារ​ Quick Actions និង​ Peek and Pop

3D Touch gestures មាន​ពីរ​ប្រភេទ​ Quick Actions និង​ Peek and Pop។

  • Quick Actions៖ ជា​ Shortcut សម្រាប់​ឆ្លើយតប​លើ​ Notification។
  • Peek and Pop៖ បាន​ទាំង​ Preview និង​ឆ្លើយតប​លើ​អ្វី​មួយ​។ ពេល​ចុច​សង្កត់​លើ​អ្វី​មួយ​ ដូចជា​រូបភាព​ទំហំ​តូច​ នឹង​ឃើញ​រូបភាព​ទំហំ​ធំ​ (Preview) ហើយ​បើ​សង្កត់​ថែម​ នឹង​បើក​រូប​នោះ​តែ​ម្តង​។​

Trackpad Mode

ចុច​សង្កត់​លើ​ Key ណា​មួយ​នៃ​ Keyboard នោះ​រាល់​ Keys នឹង​បាត់​អក្សរ​ ដែល​អាច​ឲ្យ​អ្នក​រំកិល​ Cursor លើ​ផ្ទៃ​នោះ ដាក់​ទីតាំង​ចង់​កែប្រែ​ប្រយោគ​បាន​ងាយស្រួល​។

App Switcher

លើ ​iPhone X អាច​ប្រើ​ 3D Touch (ចុច​សង្កត់​)​ នៅ​គែម​ឆ្វេង​អេក្រង់​ ជៀស​ជាង​ចុច​ប៊ូតុង​ Home ពីរ​ដង​ បើក​មើល​កម្មវិធី​ទើប​ប្រើ​។

Peek Zoom

ចុច​សង្កត់​ ដើម្បី​ពង្រីក​មើល​ផ្នែក​ណា​មួយ​ ពេល​ប្រើ​មុខងារ​ពង្រីក​របស់​ iPhone ដោយ​ចូល​ទៅ​កាន់​ Settings > General > Accessibility > Zoom។ អាច​ចុច​ប៊ូតុង​បើក​ប្រើ​ Zoom, អាច​កំណត់​ប្រើ​ Zoom ដោយ​ចុច​ពីរ​ដង​លើ​អេក្រង់​ ប្រើ​ម្រាម​ដៃ​បី​ និង​ប្រើ​ 3D Touch ដើម្បី​ពង្រីក​។

The Control Center

ក្នុង​ Control Center ពេល​ចុច​សង្កត់​លើ​ប៊ូតុង​នានា​ នឹង​ឃើញ​មាន​ជម្រើស​ប្រើ​បន្ថែម​។

  • Calculator៖ អាច​ចម្លង​លទ្ធផល​ពី​មុន​ទៅ​កាន់​ Clipboard​ បាន
  • TV៖ ភ្ជាប់​ប្រើ​ Mini Apple TV Remote
  • Screen Recording៖ កំណត់​ទីតាំង​រក្សា​ទុក​ និង​បិទ​បើក​ Mic
  • Volume៖ មាន​ប៊ូតុង​ប្តូរ​សំឡេង​ធំ​ៗ
  • Flashlight៖ មាន​ប៊ូតុង​ប្តូរ​កម្រិត​ពន្លឺ​ធំ​ៗ Flash
  • Wifi/Bluetooth cluster៖ បង្ហាញ​ជម្រើស​បន្ថែម​ ដូចជា​ AirDrop ឬ​ Personal hotspot
  • Camera៖ បង្ហាញ​ជម្រើស​ឧស្សាហ៍​ថត​មាន​ Take Selfie, Record Video, Take Photo ឬ Scan QR Code
  • Timer៖ ចូល​កំណត់​ Timer បាន​រហ័ស​ និង​មាន​ផ្ទៃ​ធំ​
  • Voice memos៖ ថត​សំឡេង​ថ្មី​
  • Playback controls៖ ពង្រីក​ប្រអប់​បញ្ជា​តន្ត្រី​
  • Brightness៖ មាន​ប៊ូតុង​ធំ​ៗកំណត់​ពន្លឺ​អេក្រង់​​

The Home Screen

ពេល​ចង​បណ្ដុំ​កម្មវិធី​ ជាពិសេស​បណ្ដាញ​សង្គម​ ប្រហែល​ឃើញ​តួលេខ​ចំនួន​សរុប​ Notification នៅ​ខាងស្តាំ​។ អាច​ប្រើ​ 3D Touch លើ​ប្រអប់​នោះ​នឹង​ឃើញ​បញ្ជី​កម្មវិធី​មាន​ Notification។

Quick actions for apps

លើ​រូប icon ​កម្មវិធី​នីមួយ​ៗ ពេល​ប្រើ​ 3D Touch អាច​ប្រើ​មុខងារ​ក្នុង​នោះ​បាន​រហ័ស​ ពាក់ព័ន្ធ​នឹង​មុខងារ​ពេញនិយម​ប្រើ​ ដូចជា​កម្មវិធី​ Camera ពេល​ចុច​សង្កត់​នឹង​ឃើញ​ជម្រើស​ថតរូប​ ថត​វីដេអូ​ ចុច​ប្រើ​បាន​លឿន​។

នៅ​ក្នុង​កម្មវិធី​ផ្ទាល់​ក៏​អាច​ប្រើ​មុខងារ 3D Touch នេះ​បាន​ដែរ ដូចជា​ក្នុង​កម្មវិធី​ Photos អាច​ប្រើ​ 3D Touch នឹង​បើក​ Preview រូបភាព​ ឬ​រូប​ Live Photos និង​វីដេអូ​ក្នុង​ប្រអប់​បង្ហាញ​ចេញ​មក​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://www.lifehacker.com.au/2018/09/the-best-ways-to-use-3d-touch-on-your-iphone/?utm_source=quora&utm_medium=referral

ប្រភព៖ lifehacker   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី