អ្នក​ចង់​រៀន IT និង​ជំនាញ​ផ្សេង​នៅ​សាលា​រដ្ឋ លឿន​ឡើង​ដាក់​អាហារូបករណ៍​មាន​តែ ២០ ​កន្លែង​ទេ!

  • 2018-09-28 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ប្អូនៗ​ដែល​ទើប​នឹង​ប្រឡង​បញ្ចប់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ(បាក់ឌុប​ឆ្នាំ ២០១៨) ​និង​ទទួល​បាន​សញ្ញបត្រ​បណ្ដោះ​អាសន្ន​រួច​រាល់​ហើយ ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​នៅ​សាលាវិទ្យាល័យ​តាម​ជំនាញ​ដែល​ជា​ក្តី​ស្រម៉ៃ​របស់​ខ្លួន ​អាច​មក​ដាក់​ពាក្យ​សុំ​អាហារូបករណ៍ ដែល​ផ្តល់​ជូន​ចំនួន ២០ កន្លែង​ពី​ក្រុមហ៊ុន Smart Axiata ដែល​មាន​តម្លៃ​រហូត​ដល់ ១៥០០០ ដុល្លារ សម្រាប់ ៤ ឆ្នាំ​ លុយថ្លៃសាលា​ និងប្រាក់ខែផង​ដែរ។

រូបតំណាង

**លក្ខខណ្ឌ​នៃ​ការ​ដាក់​ពាក្យ៖** - ត្រូវ​តែ​ជា​សិស្ស​ទើប​បញ្ចប់​បាក់​ឌុប​ឆ្នាំ​សិក្សា ២០១៨ - ទទួល​បាន​និទ្ទេស​រួម A ឬ B - មាន​បំណង​ចង់​សិក្សា​នៅ​សាកលវិទ្យាល័យ​រដ្ឋ​ក្រោម​ការ​គ្រប់គ្រង​ដោយ​ក្រសួង អប់រំ យុវជន និង កីឡា និង វិទ្យាស្ថាន​ជាតិ NIPTICT នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

កាល​បរិច្ឆេទ​ផុត​កំណត់​ដាក់​ពាក្យ៖

  • សូម​ដាក់​ពាក្យ​ឲ្យ​បាន​មុន ថ្ងៃ​ទី ១០ ខែ​តុលា ឆ្នាំ ២០១៨
  • តាម​រយៈ smartedu.com.kh ឬ​ស្នើ​សុំ​ពាក្យ​ពី​សាខា Smart Shop ណា​មួយ​ទូទាំង​ប្រទេស។

បេក្ខជន និង​បេក្ខនារី ១០ រូប​នឹង​ត្រូវ​ទទួល​បាន​អាហារូបករណ៍ និង​ប្រាក់បំណាច់​ប្រចាំខែ​សម្រាប់រៀន​នៅ​វិទ្យាស្ថានជាតិ NIPTICT (តែត្រូវប្រឡងជាប់នៅ NIPTICTសិន)។

បេក្ខជន​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​សៀវភៅ​គ្រួសារ ០១ច្បាប់ (ច្បាប់ចម្លង) សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​បណ្ដោះ​អាសន្ន ០១ច្បាប់ (ច្បាប់ចម្លង) ពាក្យ​សុំ​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ ឬ វិទ្យាស្ថាន​រដ្ឋ​ណាមួយ ០១ច្បាប់ (ច្បាប់ចម្លង) ប្រសិន​បើ​មាន និង​ប័ណ្ណ​ក្រីក្រ ០១ច្បាប់ (ច្បាប់​ចម្លង) ប្រសិន​បើ​មាន។

សម្រាប់​ព័ត៌មាន​បន្ថែមសូម​ទាក់ទង​មក​លេខ 010 234 075 រៀងរាល់​ម៉ោង​ធ្វើការ៕

ទស្សនា​វីដេអូ​ណែនាំ​ខាងក្រោម៖

អត្ថបទ៖ រក្សា