តួ​រឿង​ "Crazy Rich Asians” Awkwafina នឹង​ក្លាយ​ជា​តារា​កិត្តិយស​កម្មវិធី​ល្បី​ឈ្មោះ "Saturday Night Live”

  • 2018-09-28 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Awkwafina​ មាន​ឈ្មោះ​ពិត​ថា Nora Lum ជា​តារា​សម្ដែង​និង​តារា​ចម្រៀង​រ៉េប​សញ្ជាតិ​ អាមេរិក ​ដែល​មាន​ឈាម​ជ័រ​ជា​ជនជាតិ​ចិន​និង​កូរ៉េ។ តារា​រូប​នេះ​មាន​ដើម​កំណើត​ពី​ទីក្រុង​ New York សហរដ្ឋ​អាមេរិក​ ដោយ​ឪពុក​មាន​សញ្ជាតិ​ចិន​ អាមេរិក​ និង​ម្ដាយ​មាន​សញ្ជាតិ​កូរ៉េ។

តារា​សម្ដែង​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ក្នុង​ភាពយន្ត​ល្បីៗ​ដូច​ជា "Crazy Rich Asians” និង "Ocean's 8” ជាដើម។ នេះ​គឺ​ជា​កិត្តិយស​១​​​សម្រាប់​សញ្ជាតិ​អាស៊ី ព្រោះ​កម្មវិធី​លំដាប់​ថ្នាក់​ពិភពលោក​នេះ មិន​ងាយ​នឹង​ឲ្យ​តារា​ល្មម​ៗ​ចូល​រួម​ឡើយ។

Awkwafina នឹង​ក្លាយ​ជា​តារា​ទី​២​ នៅ​ក្នុង​រដូវ​កាល​ថ្មី​នេះ​ដោយ​បាន​ចូលរួម​សម្ដែង​ដោយ​តារា​រ៉េប Travis Scott។ វគ្គ​ដែល​នាង​ត្រូវ​សម្ដែង​នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ទី ២៩​ខែ​កញ្ញា​នេះ​ហើយ។ បន្ទាប់​ពី​ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​ចូលរួម​កម្មវិធី "Saturday Night Live” តារា​រូប​នេះ​និយាយ​ថា ខ្លួន​ពិត​ជា​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង ដែល​ជន​ជាតិ​អាស៊ី​ត្រូវ​គេ​​ទទួល​ស្គាល់​និង​បាន​បង្ហាញ​មុខ​ច្រើន​លើ​ពិភព​ភាពយន្ត​ហូលីវូដ ហើយ​សង្ឃឹម​ថា​ទៅ​ថ្ងៃ​អនាគត​ពួក​គេ​នឹង​កាន់​តែ​ត្រូវ​គេ​ទទួល​ស្គាល់​ថែម​មួយ​កម្រិត​ទៀត៕

ប្រភព៖ nbcnews   ប្រែ​សម្រួល៖ ធារ៉ូ