សូមជ្រាប ក្រសួងសុំពន្យារពេលប្រលងជ្រើសរើសគ្រូ ទាំង៣កម្រិតនេះហើយ

  • 2018-09-29 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​​ក្រសួង​អប់រំ យុវជន និង​កីទ្បា បាន​ផ្សព្វ​ផ្សាយ​ថា នឹង​មាន​ការ​ពន្យារ​កាលបរិច្ឆេទ​ប្រឡង​ជ្រើសរើស​គ្រូបង្រៀន​ ៣​កម្រិត មាន​ដូចជា កម្រិត​មូលដ្ឋាន​បង្រៀន​នៅ​អនុវិទ្យាល័យ គ្រូ​បឋម​សិក្សា និង​មត្តេយ្យ​សិក្សា។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ យុវជន និង​កីទ្បា មិនបាន​បញ្ជាក់ច្បាស់ពីមូលហេតុនៃការពន្យារ ដោយគ្រាន់តែបានដាក់ កាល​បរិច្ឆេទ​ថា ឈប់​ទទួល​ពាក្យ​ចុះ​ឈ្មោះ​ប្រឡង​គ្រូ​បង្រៀន​កម្រិត​មូលដ្ឋាន បង្រៀន​នៅ​អនុវិទ្យាល័យ ត្រូវ​បាន​ពន្យារ​ដល់​ ថ្ងៃ​ទី​០៤ ខែ​តុលា ឆ្នាំ​២០១៨​។

ចំណែក​សម័យ​ប្រឡង គឺ​នៅ​ថ្ងៃ​ទី ០៤ ខែ​វិច្ឆិកា ឆ្នាំ២០១៨។ ​​កាល​បរិច្ឆេទ​ចូលរៀន ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា ឆ្នាំ២០១៨

រីឯ​កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ​ចុះ​ឈ្មោះ​ប្រឡង​គ្រូ​បឋម​សិក្សា និង​មត្តេយ្យ​សិក្សា​ ត្រូវ​បាន​ពន្យារ​ដល់​ ថ្ងៃ​ទី៣០ ខែ​តុលា ឆ្នាំ២០១៨។ ចំណែក​សម័យ​ប្រឡង ថ្ងៃ​ទី៣០ វិច្ឆិកា ឆ្នាំ២០១៨។ ​ក្រសួង​អប់រំ យុវជន និង​កីទ្បា ក៏​បាន​បញ្ជាក់​ពី​​កាល​បរិច្ឆេទ​ចូលរៀន ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ២០១៨។

អត្ថបទ៖ ពៅ រក្សា