ញ៉ាំហើយឈ្នះ! ញ៉ាំស៊ុប Little Sheep Hot Pot ឈ្នះ Mazda2 2019 និងប្រូម៉ូសិនច្រើនខណៈសាខាទី៣ទើបបើកក្តៅៗ

  • 2018-09-30 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចូល​មកដល់​កម្ពុជា​បាន​ជាង​១ឆ្នាំ និង​មាន​ការ​គាំទ្រ​យ៉ាង​ឆាប់​រហ័ស​ពី​អតិថិជន ឥលូវ​នេះ​ភោជនីយដ្ឋាន​ Little Sheep Hot Pot បាន​ប្រកាស​បើក​សាខា​ទី៣ ​មួយ​ទៀតហើយ​ ដែល​មាន​ទី​តាំង​នៅ​តាម​បណ្តោយ​មហា​វិថី ម៉ៅសេទុង​(២៤៥) ទល់​មុខ​សណ្ឋាគារ The Great Duke (អតីត​សណ្ឋាគារ Intercontinental ) ដោយ​កម្មវិធី​សម្ពោធ​បើក​លក់​ជា​ផ្លូវ​ការ​ ធ្វើឡើង​កាលពី​ល្ងាច​​ថ្ងៃ​សុក្រ​ ទី២៨ កញ្ញា​ ២០១៨នេះ។

«ដើម្បី​អបអរ​ក្នុង​ឱកាស​បើក​សម្ពោធ​សាខា​ថ្មី​លើក​នេះ យើង​មាន​​ប្រូម៉ូសិន​ពិសេស​ ចុះ​តម្លៃ ២០% ជា​ការ​ថ្លែង​អំណរ​គុណ​ដល់​អតិថិជន​ដែល​តែង​តែ​គាំទ្រ Little Sheep Hot Pot កន្លង​មក និង​លើក​ទឹក​ចិត្ត​អតិថិជន​ថ្មីៗ​អញ្ជើញ​មក​ភ្លក់​​រសជាតិ​ស៊ុប​និង​សាច់​ចៀម​ដ៏​ឈ្ងុយ​ឆ្ងាញ់​នៅ​ភោជនីយដ្ឋាន​របស់​យើង​ខ្ញុំ​ផង​ដែរ»។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​តំណាង​ហាង​ Little Sheep Hot Pot ប្រចាំ​នៅ​កម្ពុជា

ក្រៅ​ពី​នេះ អតិថិជន​ក៏​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​ដូច​ជារថយន្ត Mazda 2 សេរ៊ី 2019​​ ​ម៉ូតូ Kawasaki z125 និង​រង្វាន់​ជាច្រើន​សន្ធឹក​សន្ធាប់​ផ្សេង​ទៀត ដោយ​គ្រាន់តែ​ចំណាយ​ត្រឹម​តែ ២០ដុល្លារ​ នៅ Little Sheep Hot Pot សាខា​ណា​មួយ​ថ្ងៃ​នេះ នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​ផ្សង​សំណាង​ភ្លាម។

ភោជនីយដ្ឋាន​ស៊ុប​ Little Sheep Hot Pot បើក​ដំបូង​ក្នុង​ឆ្នាំ១៩៩៩ ប្រទេស​ម៉ុង​ហ្គោលី ក្រោយ​មក​បាន​ក្លាយ​ជា​​សម្ព័ន្ធ​អាជីវកម្ម​ហាង​អាហារ​ល្បី​ឈ្មោះ​ជា​អន្តរជាតិ​មួយ​ដែល​មាន​ហាង​ច្រើនជាង​ ​៣០០សាខា​​ជុំវិញ​ពិភពលោក​ ដូចជា​ប្រទេស​ចិន ហុងកុង ម៉ាកាវ តៃវ៉ាន់ អាមេរិក ជប៉ុន កាណាដា និង នៅ​​កម្ពុជា ត្រូវ បាន​នាំ​ចូល​ផ្តាច់​មុខ​ដោយ​ក្រុមហ៊ុន HGB Group Co., LTD

លក្ខណៈ​ពិសេស​លេច​ធ្លោ​ប្លែក​គេ​របស់​ Little Sheep​ Hot Pot ដែល​មាន​ប្រវត្តិ​យូរ​ឆ្នាំ​​​នេះ គឺ​ដោយ​សារ​រសជាតិ​ទឹក​ស៊ុប​ឆ្ងាញ់​គ្មាន​ពីរ ​មាន​ច្រើន​ជម្រើស ចម្អិន​​ពី​គ្រឿង​ផ្សំ​បំប៉ន​សុខភាព​ អម​ដោយ​ទឹក​ជ្រលក់​ច្រើន​មុខ​សម្បូរ​បែប​ អាច​លាយ​បាន​ដោយ​ខ្លួន​ឯង​តាម​ចំណូល​ចិត្ត​ទៀត​ផង ហើយ​កាន់​តែ​ពិសេស​បំផុត​នោះ គឺ​សាច់​ចៀម​យក​មក​ពី​​ម៉ុងហ្គោលី​ដោយ​ផ្ទាល់​ដែល​ជា​តំបន់​អំណោយផល​ល្អ​បំផុត​ក្នុង​ការ​ចិញ្ចឹម​ចៀម​។

បច្ចុប្បន្ន Little Sheep Hot Pot មាន ៣ទីតាំងនៅភ្នំពេញ ៖

  • ទីតាំងទី១ ៖ ផ្លូវលេខ ៥០ រុក្ខវិថី សម្តេចប៉ាន (២១៤), រាជធានី​ភ្នំពេញ 023 989  898

  • ទីតាំងទី២ ៖ ក្នុង​ផ្សារ​ទំនើប AEON SENSOK ជាន់ទី ២  023 922 233/ 095 666 313

  • ទីតាំងទី៣ ៖ មហា​វិថី ម៉ៅសេទុង​(២៤៥) ទល់​មុខ​សណ្ឋាគារ The Great Duke (អតីត​សណ្ឋាគារ Intercontinental ) 024 911 111/ 095 333 540

តោះ! មើល​វីដេអូដើម្បី​ឲ្យ​យល់​ច្បាស់​ពី​ប្រូម៉ូសិន​នេះ​ ៖

អត្ថបទ​៖ ដេត​ លីដា