ស៊ូណាមិនៅឥណ្ឌូនេស៊ី អ្នកស្លាប់កើនជាង ៤០០នាក់ ខណៈរាប់រយនាក់ទៀតរងរបួស

  • 2018-09-30 02:42:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ទល់​នឹង​ថ្ងៃ​អាទិត្យ​នេះ ក្រុម​អ្នក​រុក​រក​នៅ​តែ​បន្ដ​ស្វែង​រក​អ្នក​រស់​រាន​មាន​ជីវិត​ក្រោយ​ពេល​ដែល​គ្រោះ​រញ្ជួយ​ដី​កម្រិត​ខ្លាំង និង​រលក​យក្ស​ស៊ូណាមិ​វាយ​ប្រហារ​មក​លើ​កោះ Sulawesi ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​សុក្រ ទី​២៨​ខែ​កញ្ញា។

យោង​តាម​អ្នក​នាំ​ពាក្យ​ភ្នាក់ងារ​គ្រប់​គ្រង​មហន្តរាយ​ឥណ្ឌូនេស៊ី ឲ្យ​ដឹង​ថា​ចំនួន​នាក់​ស្លាប់​កើន​ដល់ ៤០៥​នាក់ ខណៈ​ពេល​ដែល​ជាង ៤០០ នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់ធ្ងរ។ ក្រោយ​ពេល​ដែល​រញ្ជួយ​ដី​កម្រិត ៧,៥​រ៊ិចទ័រ​បាន​ធ្វើ​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមិ បោក​បក់​មក​លើ​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ជាង ៣៥០ ០០០ នាក់​នៅ​ឆ្នេរ​នៃ​ទីក្រុង Palu។ ក្នុង​នោះ​ជន​រង​គ្រោះ​ភាគ​ច្រើន ត្រូវ​បាន​កប់​នៅ​ក្រោម​អគារ និង​ផ្ទះ​សម្បែង​នៅ​ឡើយ ដោយ​សារ​តែ​ការ​ជួយ​សង្គ្រោះ​ខ្វះ​កម្លាំង និង​ឧបករណ៍​គ្រប់គ្រាន់។

ទោះ​យ៉ាង​ណា​ក៏​ដោយ រយៈ​ពេល​ពីរ​ថ្ងៃ​ក្រោយ​រញ្ជួយ​ដី និង​ស៊ូណាមិ អាជ្ញាធរ​ទី​ក្រុង Palu បាន​ជំរុញ​ឲ្យ​ពល​រដ្ឋ​កុំ​ទាន់​ត្រលប់​ទៅ​កាន់​លំនៅឋាន​វិញ​ព្រោះ​អាច​នឹង​មាន​រញ្ជួយ​ដី​ម្ដង​ទៀត៕

ចុចអាន ៖

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី