ជើង​ខ្លាំង​ចេញ​មុខ​ថា iOS 12 លើ iPhone XS អាច Jailbreak បាន​

  • 2018-09-30 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ បុរស​ម្នាក់​ឈ្មោះ​ថា Min(Spark) Zheng ដែល​គេ​ស្គាល់​ថា​ជា អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​ប្រចាំ​នៅ​ក្រុមហ៊ុន Alibaba បាន​ប្រកាស​លើ​គណនី Twitter របស់​ខ្លួន​ថា បាន​ធ្វើ​ស៊ី(Jailbreak) ប្រព័ន្ធ iOS 12 បាន​សម្រេច​ហើយ។

បុរស​ដដែល​នេះ បាន​បង្ហាញ​ពី​កូដ​ដែល​ខ្លួន​អាច Jailbreak បាន​រួម​ទាំង​ប្រាប់​ពី​ក្រុម​របស់​គេ​ទៀត​ផង ​គឺ "@PanguTeam ! Bypass PAC mitigation on the new A12 chip” ដែល​មាន​ន័យថា ​ក្រុម Pangu ពួក​គេ​នៅ​តែ​ខ្លាំង អាច​ធ្វើស៊ី​ទាំង​ប្រព័ន្ធ​ដំណើរការ iOS 12 និង​បន្ទះឈីប A12 របស់ Apple បាន ប៉ុន្តែ​ពួក​គេ​មិន​បាន​បញ្ចេញ​ជា​ជា File Public ឲ្យ​ដោនឡូត​លើ​វិបសាយ​របស់​គេ​នៅ​ឡើយ​ទេ។

iOS 12

ត្បិត​តែ​ថា សព្វថ្ងៃ​ការ Jailbreak មិន​សូវ​ជា​ពេញ​និយម​ព្រោះ Apple បាន​តម្រូវ​ចិត្ត​អ្នក​ប្រើ​ច្រើន​លើ Software គិត​តាំង​ពី​ជំនាន់ iOS11 មក ក៏​ប៉ុន្តែ​ដំណឹង​នៃ​ការ Jailbreak នេះ​ក៏​ធ្វើ​ឲ្យ​អ្នក​អភិវឌ្ឃន៍​កម្មវិធី​របស់ Apple ឈឺក្បាល​មិន​តិច​ដែរ ដោយសារ​ត្រូវ​សរសេរ​កូដ​បិទ យ៉ាង​ណា​កុំ​ឲ្យ​មាន​ការ Jailbreakបាន។ ដូច​ដែល​ភ្នាក់ងារ Apple មួយ​រូប​ធ្លាប់​បាន​លើក​ឡើង​ថា សុវត្ថិភាព​អ្នក​ប្រើ iOS ជា​រឿង​សំខាន់ សម្រាប់ Apple មិន​អាច​ឲ្យ​មាន​ការ​បែកធ្លាយ​កូដ​ណាមួយ​នោះ​ទេ៕

ប្រភព៖ iclarified   ប្រែ​សម្រួល៖ រក្សា