Sarri បាន​កែប្រែ​ទម្លាប់ និង វិន័យ​ដ៏​តឹងរ៉ឹង​​​​បំផុត​នៅ Chelsea

  • 2018-09-30 07:55:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​កីឡាករ​របស់ Chelsea ដើរ​សំដៅ​ទៅ​កាន់​គ្រាប់​ធញ្ញជាតិ ដំណាប់​ផ្លែ​ឈើ​ស្ងួត ដែល​គេ​រៀបចំ​រួច​ជា​ស្រេច​នៅ​ពេល​ក្រុម​នេះ​ទៅ​ប្រទេស​អូទ្រីស កាល​ពី​ខែ​កក្តដា ឆ្នាំ​២០១៦ មនុស្ស​ជា​ច្រើន​សន្និដ្ឋាន​ថា​ពួកគេ​​អាច​ញ៉ាំ​អាហារ​ដែល​ក្លឹប​អនុញ្ញាត​ឲ្យ​ញ៉ាំ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន BBC។

កីឡាករ​អាជីព​សុទ្ធ​តែ​មាន​ទម្លាប់​មិន​ថា​ការ​ញ៉ាំ ការ​សម្រាក សុទ្ធ​តែ​ក្លឹប​ជា​អ្នក​ដាក់​វិន័យ ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​កីឡាករ​មាន​សុខភាព​ល្អ។

ជា​ការ​ពិត​ណាស់ គ្មាន​នរណា​ហ៊ាន​ថា​វិន័យ​ដែក​ថែប​របស់​លោក Conte មិន​ល្អ​ទេ ព្រោះ​អតីត​គ្រូ​បង្វឹក​តោខៀវ​រូប​នេះ​ធ្លាប់​ដណ្តើម​ពាន​ Premier League និង ពាន​រង្វាន់ FA Cup ក្នុងរយៈពេល​២​រដូវ​កាល​របស់​លោក​នៅ Stamford Bridge។

ប៉ុន្តែ លោក Sarri គឺ​ជា​រឿង​ដោយ​ឡែក​មួយ​ទៀត។ ​គ្រូ​បង្វឹក​ដែល​កំពុង​​ដឹកនាំ Chelsea ៨ ប្រកួត​បើក​ឆាក​​មិន​ទាន់​ស្គាល់​ពាក្យ​បរាជ័យ​រូប​នេះ​ បាន​កែប្រែ​ទម្លាប់ និង វិន័យ​ដ៏​តឹងរ៉ឹង​ទាំង​នោះ។

បន្ថែម​ពី​លើ​អាហារ​ពេល​យប់​ដែល​ភាគ​ច្រើន​ជា​​អាហារ​សម្រន់​ដូច​ជា ទឹក​ប៉េងប៉ោះ អំបិល ប៊័រ លោក Sarri បាន​ឲ្យ​មេ​ចុង​ភៅ​បន្ថែម​នំ​ឲ្យ​កីឡាករ​លោក ហើយ​នៅ​ពេល​ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​លេង​ក្រៅ​ទឹកដី លោក​បាន​បន្ថែម​ការ៉េម​ដល់​កីឡាករ​ទៀត​ផង។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មិន​ត្រឹម​តែ​លោក Conte ទេ​ដែល​ដាក់​វិន័យ​តឹងរ៉ឹង​បំផុត​ដល់​កីឡាករ ដូច​ជា កីឡាករ​ Chelsea ត្រូវ​ប្រមូល​ផ្តុំ​នៅ​សណ្ឋាគារ​​១​យប់​មុន​ពេល​ដែល​ការ​ប្រកួត​ក្នុង​ទឹក​ដី។ ព្រឹក​ឡើង​ ត្រូវ​​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ទីលាន។

ប៉ុន្តែ Sarri បាន​ផ្លាស់ប្តូរ​ទម្លាប់​នេះ លោក​អនុញ្ញាត​ឲ្យ​កីឡាករ​លោក​គេង​នៅ​ផ្ទះ​ជុំ​គ្រួសារ​នៅ​យប់​មុន​ការ​ប្រកួត​ក្នុង​ដី។ លោក​និយាយ​ថា លោក​ជឿ​ជាក់​លើ​កីឡាករ​របស់​លោក ថា​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ហ្វឹកហាត់​ឡើយ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី