ប្រពៃណាស់! កូរ៉េខាងជើង និងខាងត្បូង ចាប់ផ្តើមដោះគ្រាប់មីន ចេញពីបណ្តោយព្រំដែនហើយ

  • 2018-10-01 07:14:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង បាន​និយាយ​ថា ក្រុម​ទាហាន​មក​ពី​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង បាន​ចាប់ផ្ដើម​ដោះ​គ្រាប់​មីន​នៅ​តាម​បណ្ដោយ​ព្រំដែន ដែល​មាន​កំពែង​ដ៏​រឹងមាំ នៅ​ថ្ងៃ​ច័ន្ទ​ទី០១ ខែ​តុលា ឆ្នាំ២០១៨ នេះ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង និង​កសាង​ទំនុក​ចិត្ត​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ម៊ូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន

គម្រោង​នេះ​ត្រូវ​បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល កាល​ពី​ខែ​មុន នៅ​ក្រុង​ព្យុងយ៉ាង នៃ​ប្រទេស​កូរ៉េខាងជើង រវាង​មេដឹកនាំ គីម ជុងអ៊ុន និង ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ម៊ូន ជេអ៊ីន។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ក្រសួង​បាន​និយាយ​ថា ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ដោះ​យក​គ្រាប់​មីន​ទាំង​អស់ ចេញ​ពី​តំបន់​សន្តិសុខ​រួម​គ្នា​មួយ​ហៅ​ថា JSA នៅ​ភូមិ Panmunjom ក្នុង​រយៈពេល ២០ថ្ងៃ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ កូរ៉េខាងជើង មិន​ទាន់​ចេញ​សេចក្ដី​ប្រកាស​ណា​មួយ ដែល​បញ្ជាក់​ថា កងទ័ព​របស់​ខ្លួន​បាន​ចាប់ផ្ដើម​ដំណើរការ​ដោះ​មីន​នេះ​នៅ​ឡើយ​ទេ។

មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀង​នេះ​ក៏​មាន​ចែង​ផង​ដែរ សម្រាប់​ការ​ដក​ចេញ​នូវ​ប៉ុស្តិ៍​យាម និង​អាវុធ ពី​តំបន់ JSA ខណៈ​កងទ័ព​ដែល​នៅ​សេសសល់ មិន​ត្រូវ​មាន​អាវុធ​ឡើយ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា JSA គឺ​ជា​តំបន់​ព្រំដែន​ប្រវែង ២៥០គីឡូម៉ែត្រ ដែល​កងទ័ព​កូរ៉េ​ទាំង​ពីរ​ប្រឈម​មុខ​ដាក់​គ្នា ហើយ​ក៏​មាន​បុគ្គលិក​កងទ័ព​អង្គការ​សហប្រជាជាតិ​ផង​ដែរ៕

ចុច​អាន៖

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី