ក្រុមចម្រៀង​ចិន​មួយ​ កំពុង​រងនូវមតិរិះគន់​ពេញទឹកពេញដី ព្រោះស្ទីល​ថត​រូប​ដូច BTS ពេក

  • 2018-10-01 08:23:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​នារី​ចិន​ដែល​មាន​ឈ្មោះ​ថា​ S.I.N.G​ កំពុង​រង​នូវ​ការ​រិះ​គន់​ខ្លាំង​មិន​ធម្មតា​ ពេល​ចម្លង​ស្ទីល​ថត​រូប​តាម​ក្រុម​ចម្រៀង​ BTS។

ថ្មីៗ​នេះ​ក្រុម​ចម្រៀង​ស្រី​មួយ​ក្រុម​បាន​ត្រៀម​ខ្លួន​វិល​មក​វិញ​ ជាមួយ​អាល់ប៊ុម​ថ្មី ដោយ​បង្ហាញ​រូប​ថ្មីៗ​នៃ​អាល់ប៊ុម​ថ្មី​នេះ។ ត្បិត​អ្នក​គាំទ្រ​រីករាយ​ក្នុង​ការ​វិល​មក​វិញ​លើក​នេះ​ ប៉ុន្តែ​សម្រាប់​ ARMY (អ្នក​គាំទ្រ​ BTS) វិញ​មិន​សប្បាយ​ចិត្ត​ឡើយ។ អ្នក​គាំទ្រ​ជា​ច្រើន​ជឿជាក់​ថា​ ក្រុម​ S.I.N.G និង​ផលិតកម្ម​របស់​ពួកគេ​បាន​ព្យាយាម​លួច​ស្ទីល​រូបថត​របស់​អាល់ប៊ុម​ "Love Yourself: Answer" របស់​ BTS។

គ្រប់​រូបភាព​ដែល​បាន​បង្ហាញ​ ស្ទើរ​តែ​ដូច​គ្នា​ទាំង​ស្រុង​ជាមួយ​ BTS មានន័យ​ថា​ ក្រុមនារី​មួយ​នោះ​បាន​ថត​ក្នុង​ប្រអប់ និង​មាន​គ្រប់​ចលនា៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី