ហ៊ុន​ ច័ន្ទរាជ្យ​ អរគុណ​ណាស់​ទឹក​ចិត្តឯកអគ្គរាជទូត​ខ្មែរ​នៅ​មីយ៉ាន់ម៉ា​

  • 2018-10-01 08:34:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ MMA​ ហ៊ុន​ ច័ន្ទរាជ្យ​ អរគុណ​សម្រាប់​ទៅ​ដល់​ទឹកចិត្ត​របស់​អគ្គរាជទូត​ខ្មែរ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​បាន​ទៅ​លើក​ទឹកចិត្ត​ រួម​ទាំង​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ជួយ​ឧបត្ថម្ភ​ដល់​កីឡាករ​កម្ពុជា​ពីរ​រូប​ពេល​ប្រកួត​ផង​ដែរ។​

ឯកឧត្ដម​ សុក​ ជា(កណ្ដាល)

លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ថា​ លោក​ពិត​ជា​ត្រេកអរ​ និង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ដែល​បាន​ការ​លើក​ទឹកចិត្ត​ពី​សំណាក់​ឯកឧត្ដម​ សុក​ ជា ​អគ្គរាជទូត​ខ្មែរ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ទៅ​មើល​ផ្ទាល់​ដល់​សង្វៀន​ប្រកួត​របស់​កម្ពុជា​ ពេជ្រ ​មន្ទេសខ្មាំង​ និង​ រឿង​ សោភ័ណ្ឌ។​ ក្រៅ​ពី​នេះ​ឯកឧត្ដម​រួម​និង​ក្រុម​ការងារ​បាន​ឧបត្ថម្ភ​កីឡាករ​ម្នាក់ៗ​ ២០០​ដុល្លារ​ ថែម​ទៀត​ផង។​ ការ​លើក​ទឹកចិត្ត​នេះ​បាន​ធ្វើ​ឲ្យ​កីឡាករ​រឹតតែ​មាន​កម្លាំង​ចិត្ត​ប្រកួត​ថែម​ទៀត។​

អ្នកគាំទ្រកាលថ្ងៃប្រកួត

គ្រូ​ប្រដាល់​ខ្មែរ​អាមេរិក​រូប​នេះ​បន្ថែម​ថា​ លោក​សង្ឃឹម​ទៀត​ថា​ការ​ចូលរួម​លើក​ទឹកចិត្ត​នេះ​ នឹង​រឹតតែ​ច្រើន​ឡើង​ទៀត​ នៅ​ពេល​ប្រកួត​ក្រោយ​ៗ​ទៀត​ឯ​ប្រទេស​មីយ៉ាន់ម៉ា។​ ម្ចាស់​ក្លឹប​ប្រដាល់​ Cambodia Top Team​ ខាង​លើ​នេះ​ក៏​ថ្លែង​អំណរគុណ​ដល់​សហព័ន្ធ​គុន​ខ្មែរ​ដែល​អនុញ្ញាត​ឲ្យ​លោក​បាន​នាំ​កីឡាករ​ទាំង​ពីរ​រូប​ចេញ​ទៅ​ប្រកួត​ផង​ដែរ។​

ឯកឧត្ដម​ សុក​ ជា និង​ក្រុមកីឡាករកម្ពុជា

រំលឹក​ដែរ​ថា​ លោក​គ្រូ​ ហ៊ុន​ ច័ន្ទរាជ្យ​ ជា​គ្រូ​ប្រដាល់​ប្រចាំ​ក្លឹប​ Cambodia Top Team​ លោក​រួម​ទាំង​កីឡាករ​ ពេជ្រ ​មន្ទេសខ្មាំង​ និង​ រឿង​ សោភ័ណ្ឌ​ ទើប​តែ​វិល​ត្រលប់​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​វិញ​ម្សិលមិញ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ពួកគេ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ WLC៕​

អត្ថបទ៖ នួន ស៊ីណា​