មិនទាន់ចេះ តោះ! ​មក​រៀន​ប្រើ​ Gesture បន្ថែម​លើ​ម៉ូដែល​ iPhone XS និង​ XS Max

  • 2018-10-02 03:15:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​អ្នក​ឡើង​ជំនាន់​ពី​ iPhone ម៉ូដែល​មាន​ប៊ូតុង​ Home ទៅ​កាន់​ iPhone XS ឬ​ XS Max អាច​ត្រូវការ​ពេលវេលា​មួយ​រយៈ​ ដើម្បី​ចងចាំ​ និង​ទម្លាប់​ក្នុង​ការ​ប្រើ​រាល់​ Gesture។ មាន​​គន្លឹះ​ល្អ​ៗ ជួយ​អ្នក​ប្រើ​ Gesture បាន​លើ​ iPhone XS និង​ XS Max កាន់​តែ​ឆាប់​ស្ទាត់​។

១) ចុច​ដាស់​ទូរសព្ទ​

ចុច​ចំណុច​ណា​មួយ​លើ​អេក្រង់​ នឹង​បង្ហាញ​ផ្ទាំង​ Lock Screen ជាមួយ​សារ​ Swipe to unlock ដើម្បី​ដោះ​សោ​ចូល​ប្រើ​។ ម៉ូដែល​ iPhone XS និង​ XS Max មិន​មាន​ប៊ូតុង​ Home នោះ​ទេ​ ហើយ​ Apple បាន​បង្កើត​បន្ទាត់​ Home bar នៅ​គែម​ខាងក្រោម​អេក្រង់​ ជំនួស​វិញ​។

២) Lock Screen

លើ​ផ្ទាំង​ Lock Screen អាច​អូស​ទៅ​ឆ្វេង​ ចូល​ប្រើ​កាមេរ៉ា​ និង​អូស​ទៅ​ស្តាំ​អាច​ចូល​ប្រើ​រាល់​ Widgets។ ដើម្បី​មើល​ផ្ទាំង​ Notification លើ​ Lock Screen ត្រូវការ​អូស​ឡើង​លើ​។

៣) Unlock iPhone XS និង XS Max

អូស​ឡើង​ពី​ចំណុច​លើ​ប៊ូតុង​ Home bar ដើម្បី​ Unlock iPhone។ អូស​ឡើង​លើ​ ហើយ​ខណៈ​ពេល​ឃើញ​ចលនា​របស់​ប្រព័ន្ធ​ចូល​ទៅ​កាន់​ Home Screen មុខងារ​ Face ID នឹង​ធ្វើការ​ផ្ទៀងផ្ទាត់​រូប​អ្នក​។

៤) ត្រលប់​ទៅ​ Home Screen

អូស​ឡើង​ពី​ចំណុច​ក្រោម​អេក្រង់​ ពេល​កំពុង​ប្រើ​កម្មវិធី​ណា​មួយ​ នឹង​ត្រលប់​ទៅ​ផ្ទាំង​ Home Screen វិញ​។

៥) ចូល App Switcher

អូស​ឡើង​ពី​ចំណុច​ប៊ូតុង​ Home bar ស្ថិត​នៅ​មុំ​ ៤៥ដឺក្រេ​។ ចាប់ផ្តើម​ពី​គែម​ខាងឆ្វេង​នៃ​ប៊ូតុង​ Home bar នឹង​ឃើញ​រាល់​កម្មវិធី​បាន​ប្រើប្រាស់​។

៦) បង្ខំ​បិទ​កម្មវិធី​

ស្ថិត​នៅ​លើ​ផ្ទាំង​ App Switcher អូស​កម្មវិធី​ណា​មួយ​ឡើង​លើ​ ដើម្បី​បិទ​ ហើយ​ចុច​លើ​ផ្ទៃ​ទំនេរ​ ត្រលប់​ទៅ​កាន់​ផ្ទាំង​ Home Screen។​

៧) ប្តូរ​ប្រើ​កម្មវិធី​ទើប​បើក​

ចុច​អូស​ឆ្វេង​ ឬ​ស្តាំ​លើ​ប៊ូតុង​ Home bar ដើម្បី​ប្តូរ​ទៅ​កម្មវិធី​ បាន​ប្រើប្រាស់​មុន​ ឬ​ក្រោយ​ម្តង​មួយ​ៗ។

៨) ចូល​ប្រើ​ Control Center

អូស​ចុះក្រោម​ ពី​ជ្រុង​លើ​ខាងស្តាំ​នៃ​អេក្រង់​ នៅ​ក្បែរ​នឹង​តំបន់​ក្បាល​ឆក​ (Notch)។

៩) មើល​ Notifications

អូស​ចុះ​ក្រោម​ ពី​ផ្នែក​ណា​មួយ​ (ក្បែរ​តំបន់​ក្បាល​ឆក​ខាងឆ្វេង​) នឹង​ទម្លាក់​ផ្ទាំង​ Cover Sheet ដែល​មាន​រាល់​ Notification។

១០) បើក​កម្មវិធី​បាន​ប្រើ​ចុង​ក្រោយ​ ពី​ Home Screen

ពេល​ស្ថិត​នៅ​លើ​ផ្ទាំង​ Home Screen អូស​ទៅ​ឆ្វេង​លើ​ផ្នែក​ក្រោម​អេក្រង់​។

១១) Reachability

Reachability លើ​ iPhone XS និង​ XS Max ត្រូវការ​បើក​ពី​ Settings > General > Accessibility > Reachability។ ដើម្បី​បើក​ដំណើរការ​ Reachability ត្រូវការ​អូស​ចុះក្រោម​លើ​តំបន់​ក្បែរ​ប៊ូតុង​ Home bar។

១២) ចូល​ Spotlight

ពេល​ស្ថិត​នៅ​លើ​ផ្ទាំង​ Home Screen អូស​ចុះក្រោម​ពាក់​កណ្តាល​ ដើម្បី​ទម្លាក់​ Spotlight។ ត្រង់​នោះ​ អ្នក​អាច​ស្វែងរក​ កម្មវិធី​ ឬ​បញ្ជី​លេខ​ទូរសព្ទ​នានា​បាន​។

១៣) ត្រលប់​ទៅ​ទំព័រ​ដើម​នៃ​ Home Screen

បើ​មិន​ស្ថិត​នៅ​ទំព័រ​ទីមួយ​នៃ​ផ្ទាំង​ Home Screen អាច​អូស​ឡើង​ នៅ​លើ​ប៊ូតុង​ Home bar ដើម្បី​ត្រលប់​ទៅ​កាន់​ទំព័រ​ដើម​នៃ​ Home Screen។

១៤) ចេញ​ពី​ Jiggle mode

បើ​ចង់​ចេញ​ពី​ Jiggle mode ក្រោយ​លុប​កម្មវិធី​ អាច​ចុច​ប៊ូតុង​ Done នៅ​ជ្រុង​ស្តាំ​ខាងលើ​ ឬ​អូស​ឡើង​ នៅ​លើ​ប៊ូតុង​ Home bar៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ iPhoneHacks   ប្រែ​សម្រួល៖ ប៊ុនធឿន