អ្នក​ចាំ​ទី​ Liverpool ចង់​ប៉ះ​ Ronaldo នៅ​ Champions League

  • 2018-10-03 03:26:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alisson បាន​សារភាព​ថា​មាន​ការ​សោកស្ដាយ​ព្រោះ​បាត់​​ឱកាស​លេង​ទល់​នឹង​ Juventus នៅ Serie A ដែល​មាន​សមាជិក​ថ្មី​ Cristiano Ronaldo ទៅ​ចូល​រួម​នៅ​ទីនោះ។​

Alisson

អ្នក​ចាំ​ទី​សញ្ជាតិ​ប្រេស៊ីល​បាន​ចំណាយ​ពេល​២​ឆ្នាំ​ជាមួយ​ AS Roma មុន​ផ្ទេរ​ទៅ​ Liverpool កាល​ពី​ដើម​រដូវ​កាល​ក្នុង​តម្លៃ​៦៧​លាន​ផោន​។ ក្រោយ​ការ​ចាកចេញ​របស់​ Alisson បាន​៩​ថ្ងៃ​ក្រុម​ Juventus បាន​ទិញ​ Ronaldo ជាង​១០០​លាន​អឺរ៉ូ​ទៅ​កាន់​ទឹកដី​អ៊ីតាលី។​

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ Alisson បាន​និយាយ​ថា​ខ្លួន​ខកខាន​ឱកាស​លេង​ទល់​នឹង​ជើង​ឯក​ Ballon d'Or ៥​សម័យ​កាល​នៅ​ Serie A តែ​រំពឹង​ថា​នឹង​ជួប​ Ronaldo នៅ​ Champions League។ អ្នក​ចាំ​ទី​ដែល​ឈាន​ដល់​វ័យ​២៦​ឆ្នាំ​ក៏​គិត​ដែរ​ថា​ Ronaldo អាច​ជួយ​ Juv ឈ្នះ​ពាន​អឺរ៉ុប​។​

"នៅ​ UCL ក្រុម​ណា​ក៏​សុទ្ធ​តែ​អាច​ឈ្នះ​។​ បាល់ទាត់​​មាន​រឿង​​ច្រើន​ឲ្យ​អ្នក​ភ្ញាក់ផ្អើល​ដូច​រដូវ​កាល​មុន​តើ​នរណា​គិត​ថា​ Roma ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។​ Juventus ​ជា​ក្រុម​ខ្លាំង​ស្រាប់​ហើយ​ពេល​នេះ​​មាន​ Ronaldo ម្នាក់​ទៀត។​ ខ្ញុំ​សោកស្ដាយ​ដែល​មិន​បាន​លេង​ទល់​គេ​នៅ Serie A តែ​សង្ឃឹម​ថា​យើង​នឹង​ជួប​គ្នា​នៅ​ Champions League"។ Alisson និយាយ​ដូច្នេះ​៕

Ronaldo

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន