ព្យុះស៊ូណាមិសម្លាប់មនុស្ស ១៣០០នាក់ មិនទាន់ស្ងប់ផង ភ្នំភ្លើងឥណ្ឌូនេស៊ីផ្ទុះឡើងគួរឲ្យរន្ធត់ទៀត!
- 2018-10-03 07:35:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្យុះស៊ូណាមិសម្លាប់មនុស្ស ១៣០០នាក់ មិនទាន់ស្ងប់ផង ភ្នំភ្លើងឥណ្ឌូនេស៊ីផ្ទុះឡើងគួរឲ្យរន្ធត់ទៀត!
ចន្លោះមិនឃើញ
ភ្នំភ្លើងមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានផ្ទុះ និងព្រួសផេះឡើងលើអាកាសកម្ពស់ ៤គីឡូម៉ែត្រ នៅលើកោះដែលរងគ្រោះរញ្ជួយដី និងខ្យល់ព្យុះស៊ូណាមិ សម្លាប់មនុស្សជាង ១ ៣០០នាក់។
ភ្នំភ្លើង Mount Soputan ស្ថិតនៅខេត្ត North Sulawesi បានផ្ទុះឡើងនៅវេលាម៉ោងប្រហែល ៩ព្រឹក ថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨ នេះ។ ទោះបីជាយ៉ាងណា មិនទាន់មានរបាយការណ៍បញ្ជាក់អំពីការជម្លៀសខ្លួន ឬការខូចខាតឡើយ។
យ៉ាងណាមិញ មុនពេលកើតហេតុមជ្ឈមណ្ឌលសម្រាប់បម្រែបម្រួលភ្នំភ្លើង និងកាត់បន្ថយហានិភ័យនៃភូគព្ភសាស្ត្រ ហៅកាត់ថា CVGHM របស់ប្រទេសឥណ្ឌូនេស៊ី បានណែនាំប្រជាពលរដ្ឋ កុំឲ្យចូលទៅតំបន់ជុំវិញភ្នំ Mount Soputa នោះរួចទៅហើយ។
គួរឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិតខ្លាំង និងរលកយក្សស៊ូណាមិបានវាយប្រហារមកលើកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ ទី២៨ខែកញ្ញា បណ្ដាលឲ្យអ្នកស្លាប់កើនរហូតដល់ជាង ១ ៣០០នាក់បើគិតមកត្រឹមពេលនេះ៕
ចុចអាន៖