LG V40 ចេញ​ជា​ផ្លូវ​ការ មាន​កាមេរ៉ា​ដល់ ៥ គ្រាប់

  • 2018-10-04 02:10:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LG V40 ThinQ បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ ជា​មួយ​រូបរាង​ដែល​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន ប៉ុន្តែ​មាន​បន្ថែម​សមត្ថភាព​លើ​ការ​ថត​រូប​តាម​រយៈ​ការ​បំពាក់​កាមេរ៉ា​រហូត​ដល់ ៥ គ្រាប់។

ផ្នែក​ខាង​ក្រោយ​មាន​បំពាក់​នូវ​កាមេរ៉ា​ចំនួន ៣ គ្រាប់​ ដែល​កាមេរ៉ា​មេ​មាន​កម្រិត ១២ MP មាន​ Aperture f/1.5, កាមេរ៉ា​ទីពីរ​ជា​ប្រភេទ​ Wide-Angle កម្រិត​ ១៦ MP អាច​ផលិត​រូបភាព​បាន​ទំហំ ១០៧ ដឺក្រេ និង​កាមេរ៉ា​ទីបី​ជា​ប្រភេទ Telephoto កម្រិត ១២ MP ជំនួយ​ដល់​ការ​ Zoom។ ជា​មួយ​ការ​បំពាក់​កាមេរ៉ា​ ៣ នេះ LG បាន​បន្ថែម​មុខងារ​ឈ្មោះ​ Triple Shot ដែល​អាច​ថត​រូបភាព​បាន​ម្ដង​ ៣ សន្លឹក ចេញ​ពី​កាមេរ៉ា​ទាំង​បី។

កាមេរ៉ា​ក្រោយ​នេះ​ក៏​មាន​បញ្ចូល​នូវ​បច្ចេកវិទ្យា​ AI ដែល​អាច​កែ​ប្រែ​ Settings នៃ​រូបភាព​តាម​ស្ថានភាព​ជាក់​ស្ដែង និង​រឹត​តែ​ពិសេស​អាច​បម្រែបម្រួល​ Shutter Speed ផ្អែក​តាម​សកម្មភាព​របស់​ Subject ដែល​ជួយ​កាត់​បន្ថយ​ភាព​ព្រាល​ពេល​ថត​រូប​សកម្មភាព។

កាមេរ៉ា​ខាង​មុខ​មាន​កាមេរ៉ា​មេ​កម្រិត​ ៨ MP និង​កាមេរ៉ា​មួយ​ទៀត​ជា​ប្រភេទ Wide-Angle កម្រិត​ ៥ MP ដែល​អាច​ថត​រូប​បាន​ច្រើន​គ្នា។ ទាំង​កាមេរ៉ា​មុខ​និង​ក្រោយ​មាន​សមត្ថភាព​អាច​ផលិត​រូបភាព​ Bokeh បាន​ដូច​ស្មាតហ្វូន​កំពូល​ដទៃ​ដែរ។

ខាង​ក្រោម​នេះ​ជា​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​របស់​ LG V40 Thinq ៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង