កុំឲ្យសោះ ការបើកម៉ាស៊ីនត្រជាក់ចោល ពេលម៉ាស៊ីនរថយន្តមិនបញ្ឆេះ អាចបំផ្លាញទាំងអាគុយ និងនាំបញ្ហាម៉ាស៊ីនត្រជាក់ទៀត
- 2018-10-04 03:56:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យសោះ ការបើកម៉ាស៊ីនត្រជាក់ចោល ពេលម៉ាស៊ីនរថយន្តមិនបញ្ឆេះ អាចបំផ្លាញទាំងអាគុយ និងនាំបញ្ហាម៉ាស៊ីនត្រជាក់ទៀត
ចន្លោះមិនឃើញ
ការប្រើប្រាស់រថយន្តឲ្យបានត្រឹមត្រូវ មិនថាតែឥរិយាបទក្នុងការបើកបរ ឬក៏ការប្រើប្រាស់មុខងារនានានៅក្នុងរថយន្ត គឺសុទ្ធតែមានផលវិជ្ជមាន នាំឲ្យអាយុកាលនៃការប្រើប្រាស់រថយន្តបានយូរអង្វែង។ ប៉ុន្តែមានអ្នកបើកបរមួយចំនួនមិនបានដឹងថាទម្លាប់មួយ ដែលអាចធ្វើឲ្យប្រព័ន្ធភ្លើង និងម៉ាស៊ីនរថយន្តរបស់ខ្លួនមានបញ្ហាឡើយ គឺការបើកម៉ាស៊ីនត្រជាក់ចោលពេលម៉ាស៊ីនរថយន្តមិនបញ្ឆេះ។
ជាធម្មតា ម៉ាស៊ីនត្រជាក់ត្រូវការថាមពលច្រើនដើម្បីដំណើរការ។ ដូចនេះ នៅពេលដែលរថយន្តមិនបានបញ្ឆេះ បើសិនជាអ្នកប្រើប្រាស់ម៉ាស៊ីនត្រជាក់ វានឹងទាញយកថាមពលពីអាគុយ ដែលនឹងធ្វើឲ្យអាគុយអស់ភ្លើងយ៉ាងលឿន បើសិនជាមិនបញ្ឆេះម៉ាស៊ីនដើម្បីទាញថាមពល និងឲ្យវាសាកអាគុយវិញទេនោះ។ ម៉្យាងទៀត កុំប្រែសស័រម៉ាស៊ីនត្រជាក់ដែលជាអ្នកបំណែនខ្យល់ និងឲ្យខ្យល់ក្នុងម៉ាស៊ីនត្រជាក់ផ្លាស់ប្ដូរគ្នា (ក្ដៅ ត្រជាក់) នោះ ដំណើរការដោយខ្សែពាន ដែលវានឹងដំណើរការតែពេលណាដែលម៉ាស៊ីនរថយន្តត្រូវបានបញ្ឆេះប៉ុណ្ណោះ។ ដូចនេះ ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ដោយមិនបញ្ឆេះរថយន្ត មិនត្រឹមតែបំផ្លាញអាគុយរថយន្តប៉ុណ្ណោះទេ ថែមទាំងមិនអាចឲ្យម៉ាស៊ីនត្រជាក់ដំណើរការបានពេញលេញទៀត។
ខាងក្រោមនេះ ជាអ្វីដែលអ្នកគួរធ្វើដើម្បីឲ្យម៉ាស៊ីនត្រជាក់រថយន្តអ្នកដំណើរការបានល្អ៖
ចុចអាន៖