មិនចង់ឃើញទីក្រុងគគ្រិច! ស៊ីនទ្រី ស្នើសុំអ្នកភ្នំពេញទាំងអស់ធ្វើរឿងសំខាន់១គត់
- 2018-10-04 03:07:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់ឃើញទីក្រុងគគ្រិច! ស៊ីនទ្រី ស្នើសុំអ្នកភ្នំពេញទាំងអស់ធ្វើរឿងសំខាន់១គត់
ចន្លោះមិនឃើញ
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្រុមហ៊ុន ស៊ីន ទ្រី ជូនដំណឹងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ពីការផ្ដល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំណល់ នឹងមានភាពរអាក់រអួលបន្តិចបន្តួចចំនួន ០៦ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនស៊ីនទ្រីបានស្នើឲ្យគ្រប់ម្ចាស់ទីតាំងទាំងអស់អធ្យាស្រ័យ យោគយល់ មេត្តាកុំបញ្ចេញសំរាមតាមទីសាធារណៈ ឬដងផ្លូវ។ ការស្នើសុំនេះ ក្នុងគោលបំណង សូមឲ្យប្រជាពលរដ្ឋចូលរួម ដើម្បីទីក្រុងស្អាត និងមានសណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យប្រពៃណីជាតិខាងមុខ។
ប៉ុន្តែទោះជាយ៉ាងណាក្រុមហ៊ុនក៏បានរៀបចំកម្លាំងកម្មករស្ម័គ្រចិត្ត ដើម្បីបម្រើការងារផ្ដល់សេវាសម្អាត និងប្រមូលសំណល់តាមបណ្ដាផ្លូវធំៗ និងទីប្រជុំជនមួយចំនួនផងដែរ។