ប្រយ័ត្នទៅស្រុកអស់លុយភ្ជុំបិណ្ឌ បើហ៊ានបើកបរល្មើសរឿងតូចតាចទាំង២០នេះ

  • 2018-10-04 04:39:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 715

ចន្លោះមិនឃើញ

យោង​តាម​មាត្រា ៨ អនុក្រឹត្យ​ស្តីពី​ការ​ពិន័យអន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ថ្មី ​ត្រូវពិន័យអន្តរការណ៍ចំពោះអ្នកបើកទោចក្រយានយន្ត ឬ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬ ត្រីចក្រយានយន្តចំនួនទឹកប្រាក់ ២៥ ០០០(ពីរម៉ឺនប្រាំពាន់)រៀល អ្នកបើកបរយានយន្តធុនស្រាលចំនួនទឹកប្រាក់ ៥០ ០០០(ប្រាំម៉ឺន)រៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ចំនួនទឹកប្រាក់ ១០០ ០០០(មួយសែន)រៀល។

ប្រាប់ទុកមុន! ផ្លូវទាំង៦ខ្សែនេះ ចាប់ពីខែតុលាប៉ូលិសនឹងចុះចាប់អ្នកគ្មានបណ្ណបើកបរ

​នេះជា​​បទ​ល្មើស​ទាំង២០ ដែល​មាន​ដូចជា​៖

ក- អ្នកបើកបរយានយន្តបើកដោយពុំមានលិខិតអនុញ្ញាតធ្វើអាជីវកម្ម ឬប្រើលិខិតធ្វើអាជីវកម្មហួសសុពលភាព។

ខ- អ្នកបើកបរយានយន្តមិនគោរពតាមលក្ខខណ្ឌសុខភាពដែលតំរូវឲ្យពាក់វែនតា។

គ- អ្នកបើកបរយានយន្តខុសទិសដែលតំរូវឲ្យធ្វើចរាចរណ៍ ឬបើកបរជាន់គំនូសបង្ហូតកណ្តាលទ្រូងផ្លូវ។

ឃ- អ្នកបើកបរយានយន្តហួសល្បឿនកំណត់ចាប់ពី ៣០ ទៅ ៣៩គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ង- អ្នកបើកបរយានយន្តល្មើសនឹងកាជៀស ការបត់ និងការជែង។

ច- បើកបរយានយន្តល្មើសនឹងសិទ្ធិអាទិភាពនៅផ្លូវប្រសព្វ។

ឆ- អ្នកបើកបរយានយន្តល្មើសនឹងការប្រើប្រាស់ភ្លើងបំភ្លឺ ឬកែច្នៃភ្លើងបំភ្លឺភ្លើងសញ្ញានៃយានមិន ត្រឹមត្រូវ។

ជ- អ្នកបើកបរយានយន្តដែលមិនមាន ឬ មិនដំណើរការភ្លើងបំភ្លឺ ឬ ភ្លើងសញ្ញានៃយាន។

ឈ- អ្នកបើក​បយានយន្ត​ដែល​មិន​មាន​ ឬមិន​ដំណើរ​ការ​ភ្លើង​បំភ្លឺ​ ឬភ្លើង​សញ្ញា​នៃយាន​។

ញ- អ្នកបើកបរយានយន្តមិនគោរពផ្លាកសញ្ញាហាមឃាត់ ឬ ផ្លាកសញ្ញាបញ្ជា ឬ ផ្លាកសញ្ញាសិទ្ធិអាទិភាព ឬគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់។

ដ- អ្នកបើកបរយានយន្តប្រព្រឹត្តមិនរាងចាលនូវអំពើល្មើសស្តីពីការឈប់ ឬ ចត។

ឋ- អ្នកបើកបរយានយន្តប្រើប្រាស់សំបកកង់សឹកលើសកម្រិតកំណត់ ឬ រហែក ឬ ប្រេះ ឬ ប៉ោង។

ឌ- អ្នកបើកបរយានយន្តមិនគោរពសញ្ញាបញ្ជាចរាចរណ៍របស់ភ្នាក់ងារនគរបាលចរាចរណ៍។

ឍ- អ្នកបើកបរយានយន្តផ្ទុកទំនិញល្មើសនឹងចំណុចទី១ ទី២ ទី៣ ទី៤ ទី៥ មាត្រា៥៦ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ណ- អ្នកបើកបររថយន្តធុនធ្ងន់ដែលគ្មានរនាំងសុវត្ថិភាព ឬ មានរនាំងសុវត្ថិភាពមិនត្រឹមត្រូវតាមបណ្តោយតួរថយន្តខាងក្រោម ឬ គ្មានគន្លឹះសុវត្ថិភាពសម្រាប់ភ្ជាប់កុងតឺន័រ ឬ គន្លឹះសុវត្ថិភាពសម្រាប់ភ្ជាប់កុងតឺន័រមិនដំណើរការ។


អត្ថបទ៖ ស៊ិន សាវ៉េត