ញាក់សាច់! អ្នកមាននៅអាស៊ី ទិញស្រាវីស្គីមួយដប តម្លៃជាង ១លានដុល្លារ

  • 2018-10-05 02:45:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រា​វីស្គី​ដ៏​កម្រ​មួយ​ដប ត្រូវ​លក់​បាន​ក្នុង​តម្លៃ​ជាង ១,១លាន​ដុល្លារ នៅ​ក្នុង​ទីក្រុង Edinburgh ប្រទេស​ស្កុតឡែន ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ស្រា​ថ្លៃ​បំផុត​លើ​ពិភពលោក។

ស្រា​វីស្គី​អាយុ ៦០ឆ្នាំ Macallan Valerio Adami 1926 នេះ ត្រូវ​បាន​ទិញ​យក​តាមរយៈ​ការ​លក់​ដេញ​ថ្លៃ ដោយ​អ្នក​ប្រមូល​ទិញ​ស្រា​មក​ពី​អាស៊ី​ម្នាក់។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​លក់​ស្រា​វីស្គី​ដ៏​ថ្លៃ​នេះ បាន​បំបែក​កំណត់ត្រា​មុន ដែល​ស្រា​វីស្គី​មួយ​ដប​ត្រូវ​បាន​លក់​ក្នុង​តម្លៃ ជាង ១លានដុល្លារ នៅ​ក្នុង​ទីក្រុង​ហុងកុង កាល​ពី​ខែ​ឧសភា កន្លង​ទៅ​នេះ៕

ចុច​អាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី