កាស​ឥត​ខ្សែ​ម៉ាក​ Nokia ថ្មី អាច​ប្រើ​ពេល​ភ្លៀង​ដោយ​គ្មាន​បញ្ហា

  • 2018-10-05 02:40:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

HMD Global ដែល​ជា​ក្រុមហ៊ុន​​ផលិត​​ស្មាតហ្វូន​ម៉ាក Nokia បាន​បញ្ចេញ​ស្មាតហ្វូន​​ថ្មី​ រួម​ជា​មួយ​នឹង​កាស​ស្ដាប់​ចំនួន​ពីរ​​ម៉ូដែល​ផង​ដែរ។

ក្នុង​នោះ​រួម​មាន​កាស​ Nokia True Wireless Earbuds ​ដែល​អាច​​ប្រើ​ប្រាស់​បាន​ ៣,៥ ម៉ោង​ មាន​សមត្ថភាព​ធន់​នឹង​ទឹក និង​មាន​ប្រអប់​ដែល​អាច​សាក​​ថ្ម​កាស​នេះ​បាន​ ៣ ដង​ សរុប​អាច​ប្រើ​ប្រាស់​បាន​ប្រមាណ​ ១៦ ម៉ោង។​

កាស​មួយ​ទៀត​គឺ​ Nokia Pro Wireless Earbuds ជា​ប្រភេទ​កាស​មាន​ខ្សែ​ទាក់​ក អាច​ប្រើ​ប្រាស់​បាន​ ១០ ម៉ោង និង​មាន​ប្រព័ន្ធ​លំ​ញ័រ​អាច​ផ្ដល់​ដំណឹង​ពេល​មាន​គេ​​តេ​ចូល​មក។ កាស​ True Wireless Earbuds នឹង​មាន​លក់​លើ​ទីផ្សារ​អឺរ៉ុប​ក្នុង​តម្លៃ​ ១២៩ អឺរ៉ូ (ប្រមាណ​ ១៤៨ ដុល្លារ) និង​កាស​មួយ​ទៀត​មាន​តម្លៃ​​៦៩ អឺរ៉ូ (ប្រមាណ​ ៧៩ ដុល្លារ)៕

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង