សឹងមិនជឿ! បុរសម្នាក់ស្លាប់ ៩ដង ដោយសារកើតជំងឺចម្លែកម្យ៉ាង

  • 2018-10-05 03:13:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​បាន​បង្ហាញ​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​ខ្លួន​បាន​ស្លាប់​រហូត​ដល់​ទៅ ៩ដង ដោយសារតែ​ជំងឺ​ចម្លែក​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​បេះដូង​របស់​គេ​ឈប់​ដើរ។

លោក Jamie Poole មក​ពី​តំបន់​ឆ្នេរ Sunshine Coast នៃ​ប្រទេស​អូស្ត្រាលី និង​កំពុង​រស់នៅ​ក្នុង​ទីក្រុង London នៃ​ចក្រភព​អង់គ្លេស បាន​កើត​មាន​ជំងឺ​ម្យ៉ាង​ហៅ​ថា «Cardiac Arrests» តាំង​ពី​អាយុ​២០ឆ្នាំ ដែល​ធ្វើ​ឲ្យ​បេះដូង​របស់​លោក​ឈប់​ដើរ​ជា​ញឹក​ញយ។

ទោះ​បី​ជា​លោក Poole មាន​សំណាង​អាច​នៅ​រស់ បន្ទាប់​ពី​បេះដូង​ឈប់​ដើរ ៩ដង​ក្តី ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​និយាយ​ថា បេះដូង​របស់​លោក​អាច​ដើរ​បាន​តែ ៥ឆ្នាំ​ទៀត​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ បុរស​វ័យ​២៩ឆ្នាំ​រូបនេះ កំពុង​ព្យាយាម​សប្បាយ​រីករាយ​ជាមួយ​ជីវិត​ចុងក្រោយ​របស់​លោក តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក Poole បាន​ប្រាប់​ឲ្យ​ដឹង​រឿង​អស់សំណើច​មួយ​ថា ពេល​ខ្លះ​ម្ដាយ​របស់​លោក​ទូរសព្ទ​មក​សួរ​ថា «តើ​ឯង​បាន​ស្លាប់​ទេ​សប្តាហ៍​នេះ?» ទៀត​ផង។

គួរ​បញ្ជាក់​ថា អាការៈ​របស់​លោក Poole អាច​កើត​មាន​លើ​មនុស្ស​តែ​ម្នាក់​គត់ ក្នុង​ចំណោម ៥ ០០០នាក់៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង