ឃើញរូបក៏ចង់ទៅ! សណ្ឋាគារលំដាប់ ស្អាតខ្លាំងប្រចាំសៀមរាប កំពុង​ផ្តល់តម្លៃពិសេស​​

  • 2018-10-05 10:40:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវកាលភ្ជុំបិណ្ឌនេះ អ្នកណាខ្លះចូលចិត្តកន្លែងសម្រាកលម្ហែកាយស្អាត មានការរចនាទំនើបដូចសម័យអាណានិគមនិយមបារាំង? Sabay មានដំណឹងល្អសម្រាប់ប្រិយមិត្តទាំងអស់គ្នា ព្រោះពេលនេះរីសតដ៏ប្រណិតប្រចាំខេត្តសៀមរាប Memoire Palace Resort & Spa កំពុងផ្តល់តម្លៃពិសេសសម្រាប់អតិថិជនជាជនជាតិខ្មែរ។

ដើម្បីអបអរឱកាសបុណ្យភ្ជុំបិណ្ឌនេះ សណ្ឋាគារ Memoire Palace Resort & Spa នឹងផ្ដល់ជូនតម្លៃពិសេសចាប់ពី ១២០ ដុល្លារសម្រាប់ភ្ញៀវខ្មែរដែលបានមកស្នាក់រយៈពេល ១ យប់។ កម្មវិធីពិសេសនេះ នឹងដំណើរការរហូតដល់ថ្ងៃទី ៣១ តុលា ឆ្នាំ ២០១៨ ហើយ។

Memoire Palace Resort & Spa ជាសណ្ឋាគារដែលរចនាឡើងតាមបែបផែនស្ថាបត្យកម្មសម័យបុរាណ លាយទំនើប បំពេញតាមចំណូលចិត្តអ្នកចង់បានកន្លែងស្នាក់កម្រិតស្តង់ដារខ្ពស់ រួមជាមួយសេវាកម្មជាច្រើនដូចជា អាងហែលទឹក ស្ប៉ា និងភោជនីយដ្ឋានបែបខ្មែរ អឺរ៉ុប និងអាស៊ីជាច្រើនប្រភេទ។

ប្រញាប់ឡើង មកទទួលយកបទពិសោធន៍សម្រាកលម្ហែកាយបែបឯកជន ស្ងប់ស្ងាត់ និងទំនើបបំផុតប្រចាំទីក្រុងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ដែលមានអាសយដ្ឋាននៅ សង្កាត់ស្វាយដង្គំ ចម្ងាយ ១០០ ម៉ែត្រពីផ្សារចាស់ ក្រុងសៀមរាប ខេត្តសៀមរាប ដោយទាក់ទងទៅកាន់៖

  • លេខទូរសព្ទ៖ ០៦៩ ២៨៥ ៨៨៨ / ០៦៩ ៤១១ ៧៧៧
  • អ៊ីមែល៖ experience@memoirepalace.com
  • វិបសាយ៖ www.memoirepalace.com

អត្ថបទ៖ សុខណា