ប៉ុន្មានម៉ូឌែលនេះ អេក្រង់ធំជាង iPhone XS Max ហើយមានតម្លៃធូរថ្លៃទៀត!
- 2018-10-09 12:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ុន្មានម៉ូឌែលនេះ អេក្រង់ធំជាង iPhone XS Max ហើយមានតម្លៃធូរថ្លៃទៀត!
ចន្លោះមិនឃើញ
iPhone XS Max សេរ៊ីឆ្នាំ ២០១៨ ជាស្មាតហ្វូនជំនាន់ក្រោយរបស់ Apple មានបំពាក់អេក្រង់ OELD ទំហំ ៦,៥ អ៊ីញធំជាងជំនាន់មុនៗណាទាំងអស់។ ប៉ុន្តែក៏មានមតិមួយចំនួនគិតថាមិនទាន់គ្រប់គ្រាន់ បែបនេះ Sabay ណែនាំឲ្យស្គាល់ ៧ ម៉ូឌែលផ្សេងទៀតអាចលៃលកតាមការគួរ។
១.Asus ZenFone 3 Ultra:
ត្រលប់ទៅខែសីហា ឆ្នាំ ២០១៦ ម៉ូឌែល ZenFone 3 Ultra បំពាក់អេក្រង់ ៦,៨ អ៊ីញ IPS LCD បានបង្ហាញខ្លួន អមជាមួយការបំពាក់លក្ខណៈសម្បត្តិម៉ាស៊ីនធុនកណ្តាល ដោយមាន RAM 4GB ថាមពលថ្ម ៤ ៦០០mAh និងកាមេរ៉ាក្រោយទំហំ 23MP គួបផ្សំតម្លៃជិត ៤០០ ដុល្លារ។
២.Huawei Honor Note 8:
បំពាក់អេក្រង់ SAMOLED ទំហំ ៦,៦ អ៊ីញ បង្ហាញរូបភាពនូវកម្រិត ១ ៤៤០ x ២ ៥៦០ ភីកសែល ដោយមាន RAM 4GB/128GB ROM ផ្សំកាមេរ៉ាក្រោយ 13MP និងថាមពលថ្មធំ ៤ ៥០០mAh ជាមួយតម្លៃក៏ប្រហែល ៤០០ ដុល្លារដូចគ្នា។
៣.Samsung Galaxy J Max:
បង្ហាញខ្លួននៅខែសីហា ឆ្នាំ ២០១៦ ស្មាតហ្វូនមានអេក្រង់ធំដល់ ៧,០ អ៊ីញ ជាធុនមធ្យមមានលក្ខណៈសម្បត្តិម៉ាស៊ីនតូចដោយ RAM ត្រឹម 1.5GB លាយឡំកាមេរ៉ាក្រោយ 8MP និងខាងមុខ 3MP តម្លៃលក់នៅលើ eBay ថ្លៃប្រហែល ២៣០ ដុល្លារ។
៤.Huawei Honor Note 10:
តម្លៃរាងកល់ដល់ ៥០០ ដុល្លារ ប៉ុន្តែត្រកូល Honor ម៉ូឌែលនេះក៏ទើបបង្ហាញខ្លួននាខែសីហាកន្លងទៅ មានអេក្រង់ធំ ៦,៩៥ អ៊ីញ កម្រិត ១ ០៨០ x ២ ២២០ ភីកសែល ដោយមាន RAM 6/8GB បន្សំអង្គផ្ទុក 128GB លាយឡំកាមេរ៉ាក្រោយភ្លោះ 16+24MP និងថាមពលថ្មធំ ៥ ០០០mAh។
៥.Xiaomi Mi Max 3:
បំពាក់អេក្រង់ IPS LCD ទំហំ ៦,៩ អ៊ីញ មាន RAM 6GB ភ្ជាប់កាមេរ៉ាភ្លោះ 12+12MP ដោយម៉ាកនេះធូរថ្លៃត្រឹម ២៧០ ដុល្លារអីតែប៉ុណ្ណោះ។
៦.Huawei Honor 8X Max:
រចនារូបរាងប្រហាក់ប្រហែល iPhone XS/XS Max ដោយមានអេក្រង់ ៧,២ អ៊ីញ ប្រភេទ IPS LCD លាយឡំ RAM 6GB/128GB ROM ដោយមានកាមេរ៉ាក្រោយភ្លោះ ស្ថិតនៅតម្លៃត្រឹម ៣៥០ ដុល្លារ។
៧.Vivo NEX S:
ទាំងការរចនារូបរាងដ៏ស្រស់ស្អាត Nex S ប្រើអេក្រង់ SAMOLED ទំហំ ៦,៥ អ៊ីញ មាន RAM 8GB/128GB ROM ដោយមានកាមេរ៉ាមុខប្រភេទ Pop-up ទំហំ 8MP ស្ថិតក្នុងតម្លៃប្រហែល ៧០០ ដុល្លារ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: