ចំណូល​​ហ្គេម Fortnite កើន​ដល់ ៣០០ លាន​ដុល្លារ ក្រោយបញ្ចេញ Season 6

  • 2018-10-07 05:14:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិន្នន័យ​ថ្មី​បាន​មក​ពី Sensor Tower បាន​បង្ហាញ​ថា​ចំណូល​របស់​ហ្គេម Fortnite ​លើ​ប្រព័ន្ធ iOS បាន​កើន​ឡើង​ដល់​ ៣០០ លាន​ដុល្លារ​ហើយ​ចាប់​តាំង​ពី​ហ្គេម​នេះ​បើក​ដំណើរ​ការ​​តាំង​ពី​ខែ​មីនា​មក។

ត្រឹម​​សប្ដាហ៍​មុន​តែ​ឯង​ហ្គេម​វាយ​ប្រហារ​នេះ​អាច​រក​ចំណូលបាន​ដល់ ២០ លាន​ដុល្លារ​ឯណោះ។ Sensor Tower បាន​បង្ហាញ​ដែរ​ថា​ចំណូល​ ៣០០ លាន​ដុល្លារ​នេះ​ មាន​ ៦៥% មាន​ប្រភព​ពី​សហរដ្ឋអាមេរិក។ ដោយ​ឡែក​ PUBG ដែល​ជា​គូ​ប្រជែង​មួយ​របស់​ Fortnite អាច​រក​ចំណូល​បាន​ ៤៧ លាន​ដុល្លារ​ ចាប់​តាំង​ពី​ដំណើរ​ការ​លើ iOS តាំង​ពី​ខែ​មេសា​មក។

Fortnite អាច​រក​ចំណូល​បាន​ច្រើន​ក្នុង​សប្ដាហ៍​មុន​ក៏​ដោយ​សារ​តែ​បាន​បញ្ចេញ​​ការ​ប្រកួត Season 6 ដែល​ក្នុង​អំឡុង​ពេល​នេះ​​ជា​មធ្យម​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​ចំណាយ​ ២,៥ លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ៕​​​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង