ថ្មី! ភាពយន្តធំ ៤ល្បី​ល្អ​មើល​អស់​ទាស់​ត្រៀម​ចាក់​នៅ​ភី​អិន​អិន​ខែ​តុលា​នេះ​

  • 2018-10-07 09:04:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ល្បី​ៗ ៤រឿងថ្មី​ទៀត​ហើយ​កំពុង​ត្រៀម​ចាក់​ផ្សាយ​នៅ ភី អិន អិន ​រៀង​រាល់ថ្ងៃ​ អាទិត្យ ម៉ោង១២ ដល់​២ រសៀល និង​ត្រូវ​ចាក់​ផ្សាយ​ឡើង​វិញ​នៅ​ថ្ងៃសៅរ៍ ម៉ោង១២ ដល់​២ រសៀល​ដូចគ្នា ដើម្បី​ជា​ចំណី​អារម្មណ៍​ថ្មី​ដល់​ទស្សនិកជន ភី អិន អិន ទាំងអស់​ចុង​សប្តាហ៍ ​ក្នុង​ខែ​តុលា​នេះ ដូច​ជា​៖

  • រឿង អ៊ូខុង ៖ ថ្ងៃទី០៧ តុលា ឆ្នាំ២០១៨
  • រឿង កង​កម្លាំង​ពិសេស ៖ ថ្ងៃទី១៤ តុលា ២០១៨
  • រឿង ទ្វារយ័ន៨ទិស ៖ ថ្ងៃទី២១ តុលា ២០១៨
  • រឿង មហន្តរាយ​នៅ​អាមេរិក ៖ ថ្ងៃទី២៨ តុលា ២០១៨។

ទាំង​បួន​រឿង​ខាង​លើ សុទ្ធ​សឹង​តែ​ជា​រឿង​ល្បីៗ​ដែល​​មាន​អ្នក​ចូល​ទស្សនា​ច្រើន​សម្បើម​ពេល​ចាក់​នៅ​រោង​ភាពយន្ត​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក។​ តោះ! មើល​ឈុត​ខ្លី​ពិសេស​ៗ​ឲ្យ​ដឹង​ថា​រឿង​ ៤ នេះល្អមើល រំជើបរំជួល​ប៉ុណ្ណា​៖

អត្ថបទ​៖ លីដា