Alisson ស្ថិតក្នុងបញ្ជីប្រជែងពាន Ballon d'Or ២០១៨

  • 2018-10-08 08:29:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alisson Becker អ្នកចាំទីដៃទីមួយរបស់ Liverpool បានស្ថិតក្នុងបញ្ជីប្រជែងពានកីឡាករឆ្អើមរបស់ពិភពលោក Ballon d'Or នៅឆ្នាំ២០១៨។

បេក្ខភាពសរុប៣០នាក់ ត្រូវទស្សនាវដ្ដីបារាំង France Football ប្រកាសឲ្យដឹងជាបន្តបន្ទាប់តែធ្វើជាដំណាក់កាល ដោយ៥នាក់ដំបូងមាន Sergio Aguero (អាហ្សង់ទីន/Manchester City), Alisson Becker (ប្រេស៊ីល/Liverpool), Gareth Bale (វែល/Real Madrid), Karim Benzema (បារាំង/Real Madrid), Edinson Cavani (អ៊ុយរ៉ាហ្គាយ/Paris Saint-Germain)។

កីឡាករ Alisson វ័យ២៦ឆ្នាំបានផ្ទេរមកហង្សក្រហមកាលពីដើមរដូវកាលហើយមានគុណសម្បត្តិជួយ AS Roma ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League និងលេងជាអ្នកចាំទីដៃទីមួយក្រុមជម្រើសជាតិប្រេស៊ីលនៅ World Cup។

ម្ចាស់អាវលេខ១៣រូបនេះបង្ហាញទម្រង់លេងយ៉ាងស៊ីចង្វាក់នៅ Anfield ដោយបិទមិនឲ្យរបូតគ្រាប់ (clean sheet) ៥ប្រកួតពី១០លើកកន្លងមក៕

ប្រភព៖ Liverpool FC   ប្រែ​សម្រួល៖ វីរ័ត្ន