ក្រុម​ស្រាវជ្រាវ​របស់​ Google ដាក់មួយ​ម៉ាត់​ តែ Apple ធ្វើមិនដឹង​

  • 2018-10-12 00:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google បាន​បង្កើត​ក្រុម​ Project Zero ដើម្បី​ពង្រឹង​សុវត្ថិភាព​លើ​បណ្ដាញ​អ៊ីនធឺណិត​ (ទាំង​ផលិតផល​របស់​ Google និង​ Third-party ដទៃ​ទៀត​)។ ក្រុម​ស្រាវជ្រាវ​របស់​ Google បាន​រក​ឃើញ​បញ្ហា​ក្នុង​ Safari របស់​ Apple ដែល​អាច​បង្ក​ហានិភ័យ​ដល់​អ្នក​ប្រើប្រាស់​ macOS។ Apple បាន​ផ្លាស់ប្ដូរ​ការ​ណែនាំ​ផ្នែក​សុវត្ថិភាព​ជា​សម្ងាត់​ ក្រោយ​ការ​ចេញ​ទិន្នន័យ​របស់​ក្រុម​ Project Zero។

Project Zero បាន​ពន្យល់​ថា​ ខ្លួន​បាន​ប្រើ​ Tool ដូចគ្នា​នឹង​ឆ្នាំ​មុន​ ក្នុង​ការ​កំណត់​បញ្ហា​ ១៧ ហើយ​ឆ្នាំ​នេះ​រក​ឃើញ​ ៩ បន្ថែម​ទៀត​។ យ៉ាង​ណា​មិញ​ Apple បាន​ដឹង​ និង​ដោះស្រាយ​បញ្ហា​រួចរាល់​ហើយ​។

Project Zero បាន​ស្នើ​ថា​ បើ​ Apple បាន​ប្រើ​ Tool កំណត់​សម្គាល់​បញ្ហា​ដូចគ្នា​នឹង​ឆ្នាំ​មុន​ បញ្ហា​ជាច្រើន​នឹង​អាច​ចាប់​បាន​ មុន​ពេល​ខ្លួន​បញ្ចេញ​របាយការណ៍​។ Project Zero បញ្ជាក់​ពី​ការ​ព្រួយ​បារម្ភ​អំពី​វិធី​ដែល​ Apple កំណត់​បញ្ហា​ជាមួយ​អ្នក​ប្រើប្រាស់​។

អាច​ថា​ងាយស្រួល​នឹង​មើល​រំលង​ការ​បញ្ចេញមតិ​របស់​ Google ដែល​ជា​គូ​ប្រជែង​របស់​ខ្លួន​ ប៉ុន្តែ​ Project Zero បាន​រួម​ចំណែក​ដល់​ការ​កំណត់​បញ្ហា​ក្នុង​ប្រព័ន្ធ​របស់​ Apple ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ VentureBeat   ប្រែ​សម្រួល៖ ប៊ុនធឿន