ដឹងអត់ថាCPU ​មួយ​ណាល្អ​បំផុត​សម្រាប់​ការ​លេង​ហ្គេម​?

  • 2018-10-08 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ចង់​បាន​កុំព្យូទ័រ​អាច​លេង​ហ្គេម​ស៊េរី​ក្រោយៗ​បាន​គួរ​ចាប់ផ្តើម​គិត​គូរ​ពី​ Processor ដែល​ជា​បេះដូង​នៃ​ម៉ាស៊ីន​ ក្នុង​ការ​ដំណើរការ​រាល់​​បញ្ជា​របស់​ប្រព័ន្ធ។ ហើយ​គូ​ប្រជែង​ពីរ​ សំខាន់​ មាន​ Intel និង​ AMD គួរ​ជ្រើសរើស​មួយ​ណា​?

កម្រិត​កណ្តាល​

ទាំង​ Core i7-8700K របស់​ Intel និង​ Ryzen 7 2700X របស់​ AMD ជា​ Chip ដ៏​ល្អ​សម្រាប់​ការ​លេង​ហ្គេម​ គ្រាន់តែ​មាន​ចំណុច​ខ្លាំង​រៀង​ៗខ្លួន​។ Chip របស់​ Intel មាន​លក្ខណៈ​ល្អ​ជាង​បន្តិច​ ដោយ​មាន​ល្បឿន​ Clock speed ខ្ពស់​ជាង​ ខណៈ​ Chip Ryzen មាន​ចំនួន​ Core និង​ Threads ច្រើន​ជាង​ ប៉ុន្តែ​នៅ​ខ្សោយ​ជាង​បន្តិច​ ពេល​ដំណើរ​ការ​ហ្គេម​ភាគច្រើន​។

CPU AMD មាន​តម្លៃ​ធូរ​ជាង​ Intel ប្រមាណ​ ១១% ដូចនេះ​បើ​ថវិកា​មាន​កំណត់​ ជម្រើស​នេះ​ប្រហែល​ល្អ​។ បើ​ប្រើ​ធ្វើការ​ជាមួយ​កម្មវិធី​ អាច​ទាញ​ប្រយោជន៍​ពី​ចំនួន​ Core បន្ថែម​នោះ​បាន​ពី​ Chip Ryzen ខណៈ Chip Intel ល្អ​ក្នុង​ការ​លេង​ហ្គេម​។

កម្រិត​ធូរ​ថ្លៃ​

Core i5-8400 របស់​ Intel ជា Chip ល្អ​មួយ​សម្រាប់​ហ្គេម​ ភាគច្រើន​មាន​លទ្ធភាព​អាច​ប្រើ​បាន​ ដោយ​មាន​ចំនួន​ Core 6 តែ​មិន​មាន​បច្ចេកវិទ្យា​ Hyper-threading (ប្រើ Resources មាន​ប្រសិទ្ធភាព​) នោះ​ឡើយ​ ហើយ​ចំនួន​ Threads 6 អាច​ថា​ល្មម​ក្នុង​ការ​បំពេញ​ការងារ​។

Chip Zen+ Ryzen 5 2600 របស់​ AMD មាន​ចំនួន​ Core ដូច​នឹង​ Intel ប៉ុន្តែ​ផ្តល់​ចំនួន​ Threads ទ្វេដង​។ មាន​ Overclocking អាច​ងាយស្រួល​រុញច្រាន​ល្បឿន​ Clock speeds លើស​ Intel។

Chip របស់ Intel បំពេញ​ការងារ​បាន​ល្អ​លើ​ Core តែ​មួយ​។ Chip របស់​ AMD ដំណើរការ​ល្អ​ជាង​ ក្នុង​ការ​សាកល្បង​ប្រើ​ចំនួន​ Core ច្រើន​ក្នុង​ពេល​បំពេញ​ការងារ​តែ​មួយ​ ប៉ុន្តែ​ Chip របស់​ AMD មិន​មាន​បូក​បញ្ចូល​ Graphic នោះ​ឡើយ​។

កម្រិត​ខ្ពស់​

ទាំង​ Intel និង​ AMD ក៏​មាន​ជម្រើស​លំដាប់​ខ្ពស់​ផង​ដែរ​ ដោយ​មាន​ 7980XE របស់​ Intel និង​ Threadipper 2990WX ជំនាន់​ទី​ពីរ​របស់​ AMD ជាមួយ​នឹង​ចំនួន​ Core 32 និង​ Threads 64។ ប៉ុន្តែ​ជា​ការ​ណែនាំ​សម្រាប់​ការ​លេង​ហ្គេម​គួរ​ពិនិត្យ​ Chip ទាំងនេះ​វិញ​។

Core i9 របស់​ Intel មាន​សមត្ថភាព​ខ្ពស់​ សម្រាប់​លេង​ហ្គេម​ លឿន​ជាង​ Chip Threadripper កម្រិត​ចុងក្រោយ​របស់​ AMD។ ប៉ុន្តែ​នៅ​តែ​ល្អ​ ក្នុង​ការ​ប្រើ​ Chip Threadripper ជំនួស​វិញ​ អាច​សល់​ថវិកា​បាន​ខ្លះ​ ចាយ​លើ​ Graphic Card ស៊េរី​ RTX ថ្មី​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម