មាន​អ្វី​កើតឡើង បើ​ Elon Musk ដើរ​ចេញ​​ពី Tesla ពិត​មែន?

  • 2018-10-11 03:48:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Elon Musk ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Tesla និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​ SpaceX បាន​បង្ហាញ​អាកប្បកិរិយា​ខុស​ធម្មតា​ ដូចជាការ​​ជក់​បារី​អំឡុង​ពេល​​ធ្វើសម្ភាសន៍​មួយ រួមទាំង​ការ​ប្រកាស​ដាក់​ក្រុមហ៊ុន Tesla ជា​ក្រុមហ៊ុន​ Private។

មួយ​រយៈចុងក្រោយ​មាន​រឿង​រ៉ាវ​ជាច្រើន​ ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​អាច​គិត​ដល់ការ​ដើរ​ចេញពី​ក្រុមហ៊ុន​របស់​លោក។

លោក​ Musk នៅ​កៀក​​គម្រោង​ផលិត​រថយន្ត​ ហើយ​មាន​អតិថិជន​បាន​កុម្ម៉ង់​រថយន្ត​ 400 000 គ្រឿង​សម្រាប់​ Model 3។ បើ​លោក​ចាកចេញ​ រាល់​ការ​កុម្ម៉ង់​នោះ​អាច​នឹង​បាត់​ ហើយ​ផ្សារ​ហ៊ុន​នឹង​ធ្លាក់​។

លោក​មាន​ភាព​ទាក់ទាញ​ខ្លាំង​ក្នុង​ជំនួញ​រថយន្ត​។ ក្រុមហ៊ុន​ Tesla បាន​ផលិត​រថយន្ត​អគ្គិសនី​ដ៏​ល្អ​ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​រថយន្ត​អគ្គិសនី​ តាំង​ពី​លោក​ Elon បាន​ដំណើរការ​ក្រុមហ៊ុន​នេះ​។ លោក​បាន​រួម​ចំណែក​ទាំង​ការ​រចនា​ និង​ផលិត​រថយន្ត​អគ្គិសនី​ល្អ​បំផុត​ក្នុង​ពិភពលោក​បច្ចុប្បន្ន​។

​បើ​មាន​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​គ្រប់គ្រង​ លោក​ Elon Musk នឹង​លែង​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​ក្រុមហ៊ុន​ ហើយ​នឹង​មាន​ការ​ជីក​កកាយ​រក​ឫសគល់​ពី​​បញ្ហា​របស់​ Tesla ដែល​តិច​ឬ​ច្រើន​នឹង​ប៉ះពាល់​ដល់​ដំណើរការ​​របស់​ក្រុមហ៊ុន​។

អ្នក​ស្រី​ Gwynne Shotwell អាច​ជា​បុគ្គល​ដែល​អាច​មក​កាន់​តួនាទី​​គ្រប់គ្រង​បន្ត​ ដោយសារ​លោក​ Musk ជឿជាក់​លើ​ការ​បំពេញ​តួនាទី​របស់​អ្នក​ស្រី​កន្លង​មក​ ខណៈ​បច្ចុប្បន្ន​អ្នក​ស្រី​ជា​មនុស្ស​សំខាន់​ដំណើរការ​ក្រុមហ៊ុន​ SpaceX ដែល​អាច​ក្លាយ​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ទាំង​ក្រុមហ៊ុន​ SpaceX និង​ Tesla។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ


ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន