Settings ទាំង ២៤ ដែលប្រើ iPhone គួរដឹង
- 2018-10-10 04:52:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Settings ទាំង ២៤ ដែលប្រើ iPhone គួរដឹង
ចន្លោះមិនឃើញ
Apple បានបន្តបង្កើនសមត្ថភាពប្រព័ន្ធប្រតិបត្តិការ iOS ជាមួយនឹងល្បឿន និងមុខងារជាច្រើន ដល់ផលិតផលខ្លួនដូចជា iPhone ជាដើម។ Settings ខ្លះអាចមើលរំលង ទាំងដែលផ្តល់នូវអត្ថប្រយោជន៍ក្នុងការប្រើប្រចាំថ្ងៃ។
១) លើកមើល Notification
បើប្រើម៉ូដែល iPhone 6s ឬខ្ពស់ជាងនេះ អាចប្រើមុខងារ Raise to Wake បាន។ ពេលបើកប្រើ អាចលើកមើល Notifications។ ថ្វីបើ ផ្ទាំង Lock screen នឹងបំភ្លឺ ហើយបង្ហាញដំណឹងថ្មីៗ ទូរសព្ទនៅតែ Lock មានសុវត្ថិភាព។
បើក Settings > ចុចលើ Display & Brightness > បើកប្រើជម្រើស Raise to Wake។
២) ផ្តល់អាទិភាពកម្មវិធីត្រូវអាប់ដេត
អាចប្រាប់ iPhone កម្មវិធីមួយណាគួរទាញយកឲ្យបានពេញលេញមុនគេ។ លើផ្ទាំង Home Screen ស្វែងរកកម្មវិធីចង់ដាក់អាទិភាពទាញយកកំណែទម្រង់មុនគេ ចុច 3D Touch > ចុចយកជម្រើស Prioritize Download។
៣) ផ្លាស់ប្ដូរកម្រិត Flashlight
អាចកែប្រែកម្រិតពន្លឺ Flashlight បាន។ ចូលទៅកាន់ Control Center ដោយចុចអូសឡើងពីផ្នែកក្រោមនៃអេក្រង់ (ឬ iPhone X អូសចុះក្រោមពីជ្រុងលើខាងស្តាំ) > ចុចប្រើ 3D Touch លើ icon រូបពិល (Flashlight)។
៤) បើកប្រើមុខងារស្កេន QR Code
បើចង់ស្កេន QR Code អាចប្រើកម្មវិធី Camera មានស្រាប់ក្នុងទូរសព្ទតែម្តង។ ចូលទៅកាន់ Settings > Camera > បើកប្រើ Scan QR Codes។
៥) លុបកម្មវិធីលែងប្រើ
អាចសម្អាតកម្មវិធីកម្រប្រើបាន ដោយចូលទៅកាន់កម្មវិធី Settings > General > ជ្រើសរើស iPhone Storage > ចុចបើកជម្រើស Offload Unused Apps។
៦) ប្រើ Camera mode បានឆាប់រហ័ស
ចង់ចូលប្រើ Camera mode បានលឿន មិនខកខានទិដ្ឋភាពចង់បាន ចុច 3D Touch លើ icon រូបកម្មវិធីកាមេរ៉ា នឹងឃើញជម្រើស Camera mode ប្រើបាន ដូចជា Selfie ឬ Slo-mo។
៧) បិទមុខងារតាមដានលើវេបសាយ
អាចកំណត់ព្រំដែនវេបសាយ ក្នុងការតាមដានឥរិយាបថប្រើប្រាស់របស់អ្នកលើវេបសាយ។ ក្នុងការប្រើមុខងារនេះ បើកកម្មវិធី Settings > ចុចលើ Safari > បើកជម្រើស Prevent Cross-Site Tracking។
៨) ស្វែងរក Emoji លឿន
អាចប្រើពាក្យទៅជារូបភាពបាន ដោយបើកកម្មវិធី Messages ចុចលើប្រអប់អក្សរ > បញ្ចូលពាក្យមួយចំនួន > ជ្រើសរើសប្រើ Keyboard Emoji។ រាល់ពាក្យ អាចជំនួសជាមួយ Emoji បាននឹងប្រែជាពណ៌ទឹកក្រូច > ចុចលើពាក្យនោះ ហើយ Emoji នឹងទម្លាក់ជំនួស។
៩) ស្វែងរកតាម Tab Safari
ពេលបើក Tab ច្រើន អាចស្វែងរកទៅតាម Tab មួយៗបាន។ ដើម្បីចូលប្រើជម្រើសស្វែងរកនេះ ត្រូវបើកកម្មវិធី Safari > បង្វិលទូរសព្ទទៅ Landscape mode > ចុចប៊ូតុង Tab (ប្រអប់ជ្រុងត្រួតគ្នា) រួចនឹងឃើញប្រអប់ Search Tabs ដែលធម្មតាមិនឃើញ។
១០) Live Photos
Live Photo ជាបណ្ដុំរូបភាពមានចលនា បង្កើតមុន នឹងក្រោយពេលរូបភាពបានថត។ ដើម្បីកែប្រែ Live Photo នេះ បើករូបក្នុងកម្មវិធី Photos > ចុចអូសឡើងលើ នឹងឃើញ Effects អាចបន្ថែមបានដូចជា Loop ដែលនឹងកែប្រែ Live Photo ទៅជាទម្រង់វីដេអូខ្លីៗ ចាក់សារចុះឡើងៗ។
១១) សម្គាល់ម្ចាស់លេខទូរសព្ទបានកាន់តែងាយស្រួល
អាចកំណត់សំឡេងរោទ៍ សម្រាប់មនុស្សសំខាន់ៗបាន ដោយបើកកម្មវិធី Contacts > ចុចលើនរណាម្នាក់លើបញ្ជី > ជ្រើសរើស Edit នឹងមានជម្រើសអាចកំណត់សំឡេងរោទ៍ជាក់លាក់បាន។
១២) ផ្លាស់ប្ដូរ Resolution វីដេអូ
អាចកែប្រែកម្រិត Resolution របស់វីដេអូ ទៅតាមម៉ូដែលទូរសព្ទផ្តល់ឲ្យ។ ចូលទៅកាន់ Settings > Camera > ចុចលើ Record Video ដើម្បីកែប្រែ Resolution។ អ្នកនៅតែអាចទទួលបានវីដេអូគុណភាពខ្ពស់ ស្របពេលសន្សំមេម៉ូរីខ្លះ ដោយថតប្រើ Resolution ទាប។
១៣) លែងប្រើបណ្ដាញ Wi-Fi ខ្សោយ
iPhone អាចភ្ជាប់ទៅកាន់ Wi-Fi (ដាក់ប្រើសាធារណៈ) ដោយស្វ័យប្រវត្តិ ពេលបើកចោល ប៉ុន្តែបណ្ដាញខ្លះអាចមិនសូវជាប់លាប់។ បើមានគម្រោងទិន្នន័យអ៊ីនធឺណិតប្រើពេញលក្ខណៈ អាចប្រាប់ Device ឲ្យមើលរំលង Wi-Fi មានរលកសញ្ញាខ្សោយ។
ក្នុងកម្មវិធី Settings > ចុចលើ Cellular > បើកប្រើ Wi-Fi Assist។
១៤) តម្រឹមលំដាប់តាម File
ក្នុងកម្មវិធី Files អាចតម្រៀបឯកសារនានាបាន ដោយត្រង់ Tab ឈ្មោះ Browse > ចុចយក iCloud Drive ឬជម្រើស Storage នានា > ទាញចុះក្រោមទីតាំងណាមួយលើអេក្រង់ នឹងឃើញ Menu បង្ហាញ។ នេះអាចឲ្យអ្នកតម្រៀបឯកសារ តាមឈ្មោះ កាលបរិច្ឆេទ ទំហំ ឬ Tags។
១៥) គេងស្តាប់ចម្រៀង
អាចចាក់ចម្រៀងស្តាប់ចោល រួចកំណត់រយៈពេលឲ្យបញ្ឈប់ចម្រៀងបាន។ នេះងាយស្រួលបើអ្នកចូលចិត្តគេងស្តាប់ចម្រៀង។
បើកកម្មវិធី Clock > ចុចលើ Tab ឈ្មោះ Timer > ជ្រើសរើស When Timer Ends រួចចុចយក Stop Playing > កំណត់រយៈពេលចង់បញ្ឈប់ចម្រៀង ហើយចុច Start។
១៦) ឆ្លើយតបការ Calls ជាមួយសារខ្លីៗ
ពេលរវល់ប្រជុំ មិនអាចលើកទូរសព្ទបាន អាចផ្ញើសារជំនួសបាន។ ក្នុងនោះ ក៏អាចកែប្រែជម្រើសកំណត់ពីមុន ទៅតាមអ្វីចង់ឆ្លើយតប។ បើកកម្មវិធី Settings > Phone > ចុចយក Respond with Text ដើម្បីបន្ថែម និងកែប្រែសារ។
១៧) ផ្តល់សុវត្ថិភាពដល់ Notes
បើអ្នករក្សាទុកលេខសម្ងាត់ ឬលេខគណនី ក្នុងកម្មវិធី Notes របស់ iPhone អាចការពារជាមួយលេខសម្ងាត់បាន។ ចូលទៅកាន់ Settings > Notes > Password ត្រង់នេះ អាចកំណត់លេខកូដ ឬ Touch ID ដើម្បីចាក់សោ។ នៅក្នុងកម្មវិធី Notes អាចចាក់សោ Note ណាមួយដោយទាញទៅខាងឆ្វេងក្នុងបញ្ជី ចុចលើ icon រូបសោ ហើយបញ្ចូលលេខសម្ងាត់។
១៨) កំណត់កម្រិតការតាមដានទីតាំង
កម្មវិធីមួយចំនួន អាចត្រូវការដឹងទិន្នន័យទីតាំងរបស់អ្នក ដើម្បីដំណើរការបានត្រឹមត្រូវ ដូចជាកម្មវិធីទាក់ទងនឹងផែនទី ប៉ុន្តែមិនបានន័យថា ត្រូវដឹងគ្រប់ពេលនោះទេ។
បើកកម្មវិធី Settings > Privacy > Location Services > ជ្រើសរើសកម្មវិធីណាមួយ ហើយផ្លាស់ប្ដូរពីជម្រើស Always ទៅ While Using the App។
១៩) បិទ Read Receipts
ពេលនរណាម្នាក់នៅក្នុងការជជែកសារ Messages នឹងដឹង ពេលអ្នកឃើញសាររបស់ពួកគេ (មុខងារនេះ ដំណើរការតែសម្រាប់ iMessage ប៉ុណ្ណោះ)។
ដើម្បីការពារ កុំឲ្យគេដឹងថា អ្នកបានឃើញសារ អាចបិទ Read Receipts បាន សម្រាប់ការសន្ទនាណាមួយ ដោយចុចលើ icon អក្សរ i នៅខាងលើការសន្ទនា និងបិទជម្រើស Send Read Receipts។
២០) កែប្រែកម្រាស់អក្សរពេលផ្ញើរសារ
អាចផ្លាស់ប្ដូរទំហំ និងកម្រាស់អក្សរក្នុងសារបាន ដោយពេលវាយបញ្ចូលសារទំនាក់ទំនងចូលក្នុងកម្មវិធី Messages > ចុចសង្កត់ឲ្យជាប់លើ icon Send ពណ៌ខៀវ នៅខាងស្តាំ រួចទាញឡើងលើ ឬចុះក្រោម ដើម្បីផ្លាស់ប្ដូរស្ទីលអក្សរ។
២១) បញ្ជាទៅកាន់ Siri ដោយវាយបញ្ចូលអក្សរ
អាចវាយបញ្ចូលពាក្យបញ្ជាបាន ជំនួសឲ្យការនិយាយ ដោយចូលទៅកាន់ Settings > General > Accessibility > Siri រួចបើកជម្រើស Type to Siri។ ពេលចុចសង្កត់ឲ្យជាប់លើប៊ូតុង Home ដើម្បីហៅ Siri អាចនិយាយ ឬបញ្ចូលពាក្យបញ្ជាបាន។
២២) ធ្វើឲ្យ Notifications រំខានតិចតួច
អាចលុបកំណាត់ផ្ទាំង Preview បន្ថយភាពរំខាន ពេលមើល Notification បាន ដោយចូលទៅកាន់កម្មវិធី Settings > ចុចយក Notification > Show Previews រួចជ្រើសរើសយក Never។
២៣) ផ្ញើរលុយតាមរយៈសារ
Apple បានបញ្ចូលសេវាកម្ម Apple Pay ចូលទៅគ្រប់ផ្នែកនៃប្រព័ន្ធ iOS រួមទាំងកម្មវិធី Messages។ ពេលវាយបញ្ចូលចំនួនជាដុល្លារក្នុងសារជជែក នឹងលេចមានបន្ទាត់ពីក្រោមដោយស្វ័យប្រវត្តិ ចុចលើតួលេខមានបន្ទាត់ពីក្រោមនោះ ហើយ Apple Pay នឹងផ្ញើរចំនួនទឹកប្រាក់នោះពីគណនីអ្នកទៅកាន់ ដៃគូសន្ទនា។ មុនពេលផ្ញើរ អ្នកមានឱកាស ដើម្បីផ្ទៀងផ្ទាត់ទឹកប្រាក់បាន។
២៤) ប្រើអក្សរធំៗ
បើមិនពេញចិត្តទំហំអក្សរមានស្រាប់របស់ iPhone អាចកែប្រែបាន ដោយចូលទៅកាន់ Settings > Display & Brightness > អាចប្រើជម្រើស Text Size និង Bold Text ដើម្បីផ្លាស់ប្ដូរពុម្ពអក្សរបង្ហាញលើអេក្រង់បាន៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ