ច្បាស់ហើយ iPhone XS និង XS Max លក់ថ្លៃ តែនៅលក់បានដាច់ខ្លាំង
- 2018-10-11 23:51:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ហើយ iPhone XS និង XS Max លក់ថ្លៃ តែនៅលក់បានដាច់ខ្លាំង
ចន្លោះមិនឃើញ
បើតាមក្រុមហ៊ុនវិភាគមួយ Flurry Mobile ចំណែកជ្រៀតចូលទីផ្សាររបស់ iPhone XS, XS Max មាន 0.42% និង 0.68% ដែលមានការឈានមុខនឹងម៉ូដែល iPhone 8 និង 8 Plus កាលឆ្នាំមុន ក្រោយចេញលក់បានមួយសប្តាហ៍។
iPhone XS និង XS Max ចាប់ចំណែកទីផ្សារប្រមាណ 45% ច្រើនជាង iPhone 8 និង 8 Plus ក្រោយការចេញបានមួយសប្តាហ៍។ ឧបករណ៍ម៉ូដែលនេះមានតម្លៃខ្ពស់ ដែលធ្វើឲ្យ Apple បាន 7% បន្ថែមលើចំណូលកំឡុងពេលចេញបានមួយសប្តាហ៍ អាចប្រៀបធៀបនឹងចំណូលសប្តាហ៍ដំបូងចូលគ្នាចេញដោយ iPhone 8, 8 Plus និង X។
កម្រិតលក់ដ៏ល្អពីទូរសព្ទស៊េរី iPhone XS មានដំណើរការទៅមុខ ដោយសារអ្នកប្រើប្រាស់ចង់ឡើងស៊េរីចុងក្រោយរបស់ iPhone ជាមួយនឹងការចំណាយតិចតួចបន្ថែម ដើម្បីផ្លាស់ប្ដូរ ហើយទទួលបានបច្ចេកវិទ្យាចុងក្រោយរបស់ Apple។ Flurry ជឿជាក់ថា ការលក់ដ៏ល្អរបស់ iPhone XS និង XS Max នឹងបន្តទៅមុខពេញមួយរដូវកាល។
iPhone 7 ស្ថិតនៅលំដាប់ទីមួយ ចំពោះការជ្រៀតចូលទីផ្សារ និងកាន់ចំណែកទីផ្សារ 15.40% ដែលមានម៉ូដែលតាមពីក្រោយរួមមាន iPhone 7 Plus និង iPhone 6s ក្នុងចំណែកទីផ្សារ 12.73% និង 12.40%។
នឹងកាន់តែចាប់អារម្មណ៍ចំពោះការលក់ iPhone XR តម្លៃធូរថ្លៃ ដែលនឹងចាប់ចិត្តអតិថិជនជាច្រើន ខណៈមានសមត្ថភាព និងបទពិសោធន៍ស្ទើរតែដូចនឹង iPhone XS និង XS Max៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ