អាមេរិក រងខ្យល់ព្យុះកម្លាំងខ្លាំងបំផុត បោកបក់គ្មានប្រណីដៃ គួរឲ្យរន្ធត់ (មានវីដេអូ)
- 2018-10-11 01:37:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក រងខ្យល់ព្យុះកម្លាំងខ្លាំងបំផុត បោកបក់គ្មានប្រណីដៃ គួរឲ្យរន្ធត់ (មានវីដេអូ)
ចន្លោះមិនឃើញ
ខ្យល់ព្យុះមានកម្លាំងខ្លាំងបំផុតមួយ មានឈ្មោះថា Hurricane Michael បានវាយប្រហារភាគខាងជើង និងខាងលិចរដ្ឋ Florida សហរដ្ឋអាមេរិក បណ្ដាលឲ្យខូចខាតផ្ទះសម្បែង និងបាក់ដើមឈើជាច្រើន។
Hurricane Michael គឺជាខ្យល់ព្យុះកម្រិត ៣ ដែលមានល្បឿនបោកបក់រហូតដល់ទៅ ២០០គីឡូម៉ែត្រក្នុងមួយម៉ោង បានកើតឡើងនៅរសៀលថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ។
មន្ត្រីរដ្ឋ Florida បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ ដោយសារការដួលរលំដើមឈើ។
យ៉ាងណាមិញ មនុស្សជាង ៣៧០ ០០០នាក់រស់នៅក្នុងរដ្ឋ Florida ត្រូវបានប្រាប់ឲ្យជម្លៀសខ្លួន ប៉ុន្តែក្រុមមន្ត្រីបានកត់សម្គាល់ឃើញថា មនុស្សជាច្រើនមិនអើពើចំពោះការព្រមាននេះឡើយ៕
សូមទស្សនាវីដេអូខាងក្រោម៖