ក្រោយ​បាត់​ខ្លួន​ពី​កម្មវិធី​ធំៗ​ជិត​៣​ឆ្នាំ Taylor Swift បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី AMAs ជាមួយ​ឈុត​ភ្លឺ​ចែង​ចាំង

  • 2018-10-11 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​កំពូល​តារា​ចម្រៀង​ Taylor Swift ទើប​តែ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ដ៏​ធំ​ប្រចាំ​ឆ្នាំ American Music Awards ជាមួយ​ឈុត​កែច្នៃ​យក​លំនាំ​តាម​ភ្លើង​ឌីស្កូ​យ៉ាង​ភ្លឺ​ចែក​ចាំង ព្រម​ទាំង​សម្ដែង​បើក​ឆាក​ផង​ដែរ ក្រោយ​ពី​ផ្អាក​មិន​ដែល​សម្ដែង​និង​ចូលរួម​កម្មវិធី​ធំ​ៗ​អស់​រយៈ​ពេល​ជិត​៣​ឆ្នាំ។ គូស​បញ្ជាក់​ដែរ​ថា Taylor បាន​បង្ហាញ​ខ្លួន​យ៉ាង​ភ្ញាក់​ផ្អើល​ក្នុង​កម្មវិធី Billboard Music Awards កាល​ពី​ដើម​ឆ្នាំ​នេះ ប៉ុន្តែ​នាង​មិន​បាន​សម្ដែង​នោះ​ទេ។

បង្ហាញ​ខ្លួន​កាល​ពី​យប់​ថ្ងៃ​អង្គារ​ ម្ចាស់​បទ "Bad Blood” បាន​សម្ដែង​បទ​ "I Did Something Bad” ជាមួយ​នឹង​ការ​តុបតែង​ឆាក​ គួរ​ឲ្យ​ទាក់ទាញ ក្នុង​កម្មវិធី AMAs ដែល​ជា​ការ​សម្ដែង​ក្នុង​កម្មវិធី​ផ្សេងៗ​លើក​ដំបូង​បន្ទាប់​ពី​ផ្អាក​អស់​រយៈ​ពេល​ជិត​៣​ឆ្នាំ។ ក្នុង​ថ្ងៃ​នោះ​ដែរ Taylor បាន​ឈ្នះ​ពាន​រង្វាន់​ដល់​ទៅ​៤​ ក្នុង​ពេល​តែ​មួយ​គឺ ពាន​តារា​ប្រចាំ​ឆ្នាំ "Artist of the Year” តារា​ស្រី​ចង្វាក់ Pop/Rock “Pop/Rock Female Artist” អាល់ប៊ុម​ Pop/Rock “Pop/Rock Album” សម្រាប់​អាល់ប៊ុម «Reputation» និង​ពាន​រង្វាន់​តន្ត្រី​ទេសចរណ៍​ល្អ​បំផុត​ "Best Tour Artist”។

ចំពោះ​ការ​ចូលរួម​កម្មវិធី​នេះ​ផ្ទាល់​ Taylor បាន​ស្លៀក​ឈុត​កែ​ច្នៃ​យក​លំនាំ​តាម​ភ្លើង​ឌីស្កូ ធ្វើ​ឲ្យ​សម្លៀកបំពាក់​នាង​ភ្លឺ​ចែង​ចាំង​ ពេញ​ក្នុង​កម្មវិធី​ពិត​ជា​គួរ​ឲ្យ​ទាក់​ទាញ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ Taylor ក៏​បាន​បង្ហោះ​រូប​ថត​៣​សន្លឹក​ក្នុង​បណ្ដាញ​សង្គម Facebook របស់​នាង​ដោយ​បាន​សរសេរ​ដូច្នេះ​ថា "អ្នក​បាន​ធ្វើ​ឲ្យ​មនុស្ស​ភ្លើង​ឌីស្កូ​ម្នាក់​នេះ​សប្បាយ​ចិត្ត​ដល់​ហើយ​យប់​នេះ"៕

នេះ​ជា​ឈុត​ការ​សម្ដែង​ខ្លី​របស់​ Taylor ក្នុង​កម្មវិធី AMAs៖​​ ​

អត្ថបទ៖ ធារ៉ូ