ដីស្រែមួយ​កន្លែង​របស់ Por បាន​ប្រែខ្លួនជាកន្លែងលម្ហែ​ដ៏​ស្រស់ស្អាត ទាក់ភ្នែកមិនធម្មតា

  • 2018-10-11 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​នៅ​មាន​ជីវិត​ អតីត​តារា​សម្ដែង​ជួរ​មុខ​ប្រចាំ​ប្រទេស​ថៃ​ Por Tridsadee តែង​ប្រាថ្នា​ចង់​ឲ្យ​តំបន់​មួយ​កន្លែង​ក្លាយ​ជា​ទី​សម្រាក​លម្ហែ​កាយ​ ដ៏​ស្រស់​ត្រកាល​ព័ទ្ធ​ជុំវិញ​ដោយ​ធម្មជាតិ​ខៀវ​ស្រងាត់។

ពេល​នេះ​អ្វី​ដែល​តែង​ស្ថិត​ក្នុង​ក្ដី​ស្រមៃ​របស់​ Por បាន​ក្លាយ​ជា​ការ​ពិត​ហើយ ដោយ​ដីស្រែ​អភិរក្ស​របស់​លោក ត្រូវ​បាន​ផ្លាស់​ប្ដូរ​រូបរាង​ទៅ​ជា កសិដ្ឋាន​បែប​ផ្ទះ​សម្រាក​លម្ហែ​យ៉ាង​ស្រស់​ស្អាត នៅ​ខេត្ត​ Buriram។

ទាំង​នេះ​សុទ្ធ​សឹង​កើត​ចេញ​ពី​គំនិត​ និង​ឆន្ទៈ​លះបង់​របស់​ Por មុន​ទទួល​មរណភាព។ បំណង​សំខាន់​ លោក​ចង់​ឲ្យ​ដី​ស្រែ​នេះ​ ទទួល​បាន​កសិផល​កាន់​តែ​ច្រើន​ ពិសេស​ដើម្បី​ជម្រុញ​ដល់​ការ​សិក្សា​អប់រំ​ និង​លើក​ស្ទួយ​ជីវភាពប្រជាជន​ក្នុង​តំបន់​នោះ​ឲ្យកាន់​តែ​ប្រសើរ។

ដោយ​ឡែក​ថ្មីៗនេះ​ កសិដ្ឋាន​ផ្ទះ​លម្ហែ​នេះ​ ត្រូវ​បាន​បើក​ឲ្យ​ភ្ញៀវទេសចរ​មក​កម្សាន្ត​បាន​ហើយ ដើម្បី​ស្រូប​យក​ខ្យល់អាកាសបរិសុទ្ធ និង​រីករាយនឹង​ធម្មជាតិ​ពិតៗ​៕

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី