មក​មើល​ចំនួន​តំបន់​បេតិកភណ្ឌ​ពិភពលោក​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ែក​អាគ្នេយ៍

  • 2018-10-11 11:11:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់​បេតិកភណ្ឌ​ពិភពលោក​ជា​តំបន់​មួយ​ដែល​បង្ហាញ​ពី​បែប​បទ​លក្ខណៈ​ដែល​មាន​តែ​មួយ​លើ​លោក​ ដោយ​រាប់​បញ្ចូល​ទាំង​ផ្នែក​វប្បធម៌ ធម្មជាតិ​ និង​តំបន់​ចម្រុះ​វប្បធម៌​ធម្មជាតិ។ ខាង​ក្រោម​នេះ​ជា​ចំនួន​តំបន់​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ប្រទេស​នីមួយៗ​នៃ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​៖

១.ប្រទេស​ឥណ្ឌូណេស៊ី​៖ មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​ចំនួន៨​ដែល​ក្នុង​នោះ​តំបន់​បេតិកភណ្ឌ​វប្បធម៌​ចំនួន​៤ និង​ធម្មជាតិ​ចំនួន​៤។

២. ប្រទេស​វៀតណាម​៖ មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​ចំនួន៨​ដែល​ក្នុង​នោះ​តំបន់​បេតិកភណ្ឌ​វប្បធម៌​ចំនួន​៥ និង​ធម្មជាតិ​ចំនួន​៣។

៣. ប្រទេស​ហ្វីលីពីន៖ មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​ចំនួន៦​ដែល​ក្នុង​នោះ​តំបន់​បេតិកភណ្ឌ​វប្បធម៌​ចំនួន​៣ និង​ធម្មជាតិ​ចំនួន​៣។

៤. ប្រទេស​ថៃ៖ មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​ចំនួន៥​ដែល​ក្នុង​នោះ​តំបន់​បេតិកភណ្ឌ​វប្បធម៌​ចំនួន​៣ និង​ធម្មជាតិ​ចំនួន​២។

៥. ប្រទេស​ម៉ាឡេស៊ី៖ មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​ចំនួន៤​ដែល​ក្នុង​នោះ​តំបន់​បេតិកភណ្ឌ​វប្បធម៌​ចំនួន២និង​ធម្មជាតិ​ចំនួន​២។

៦. ប្រទេស​កម្ពុជា៖ មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​ចំនួន៣ដែល​ក្នុង​នោះ​តំបន់​បេតិកភណ្ឌ​វប្បធម៌​ទាំង​៣។

៧. ប្រទេស​ឡាវ៖ មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​ចំនួន២​ដែល​ក្នុង​នោះ​តំបន់​បេតិកភណ្ឌ​វប្បធម៌​ទាំង​២។

៨. ប្រទេស​មីយ៉ាន់ម៉ា​៖ មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​ចំនួន១ ដែល​ជា​តំបន់​បេតិកភណ្ឌ​វប្បធម៌។

៩. ប្រទេស​សិង្ហបុរី​៖ មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​ចំនួន១ ដែល​ជា​តំបន់​បេតិកភណ្ឌ​វប្បធម៌។

ចំណែក​ ឯ​ប្រទេស​ប្រ៊ុយណេ​ និង​ទីម័រខាងកើត​មិន​មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​ទេ៕

ប្រភព៖ UNESCO   អត្ថបទ៖ សេរី មង្គល