ទើប​ទិញ GoPro ថ្មីថ្មោង អាច​លៃលក​បាន​ឧបករណ៍​ភ្ជាប់​ប៉ុន្មាន​ម៉ូឌែល​នេះ

  • 2018-10-11 12:49:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភេទ Action Camera នៃ​ស្លាកយីហោ GoPro កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្ពស់​ពី​សំណាក់​អតិថិជន​ទូទាំង​សកលលោក។ សក្ដិសម​ជា​ពិសេស​សម្រាប់​អ្នក​ចូលចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត មិន​ថា​តែ​ការ​ឡើង​ភ្នំ ចុះ​ទឹក ឬ​នៅ​លើ​អាកាស ឲ្យ​តែ​មាន GoPro ក្នុង​ដៃ​អាច​រាប់​ថា​ជា​ជំនួយ​ការ​ដ៏​វិសេសវិសាល​មួយ។

ប៉ុន្តែ​អ្នក​ក៏​ចាំ​បាច់​ត្រូវ​មាន​ឧបករណ៍​ជំនួយ​មួយ​ចំនួន​ទៀត ផ្អែក​ទៅ​តាម​តម្រូវ​ការ​ប្រើប្រាស់​និង​កាលៈទេសៈ​ចាំ​បាច់​ណា​មួយ។

១.GoPro Headstrap តម្លៃ ១៧ ដុល្លារ

ម៉ូឌែល ACHOM-001 ជា​ឧបករណ៍​សម្រាប់​ភ្ជាប់ GoPro ទៅ​បរិវេណ​ក្បាល​របស់​អ្នក ត្រូវ​ប៉ាន់​ដំណើរ​កម្សាន្ត​នៅ​លើ​ភ្នំ មិន​ថា​តែ​ការ​ជិះ​ស្គី​ទឹក​កក​ឬ​ឡើង​ភ្នំ​ជា​ដើម ដោយ​អាច​យក​ទៅ​ភ្ជាប់​នឹង​មួក​សុវត្ថិភាព​របស់​អ្នក។

២.Chest Mount Harness ​តម្លៃ ១៣,៩៩ ដុល្លារ

គាំទ្រ​ជាមួយ GoPro គ្រប់​ម៉ូឌែល ងាយ​ស្រួល​ត​ភ្ជាប់​ទៅ​បរិវេណ​ទ្រូង​របស់​អ្នក​ប្រើប្រាស់ សក្កិសម​សម្រាប់​ការ​ជិះ​កង់ ជិះ​ស្គី​ទឹកកក ការ​ឡើង​ភ្នំ និង​សកម្មភាព​កម្សាន្ត​ជា​ច្រើន​ទៀត។

៣.GoPro The Handler

ជា​ដង​កាន់​មាន​សារធាតុ​ទន់​ភ្ជាប់​ទៅ​កាន់ GoPro ងាយ​ស្រួល​បំផុត ពោល​គឺ​គ្មាន​បញ្ហា​មិន​ថា​ក្នុង​ស្ថានភាព​ណា បន្សំ​អាច​ការពារ​ជម្រាប​ទឹក​ដល់​ជម្រៅ ១០ ម៉ែត្រ​ទៀត​ផង។

៤.GoPole GPSL-16 Scenelapse តម្លៃ ៣៣ ដុល្លារ

សម្រាប់​អ្នក​ចូលចិត្ត​ថត​វីដេអូ Time-lapse អាច​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ស្លាកយីហោ GoPole នេះ​បាន ដោយ​អាច​បង្វិល​កាមេរ៉ា​នូវ​កម្រិត ៣៦០ ដឺក្រេ និង​ទប់​លំនឹង​បាន​នឹង​ល្អ​បំផុត។

៥.GoPro Remo

Remo ជា​ឧបករណ៍​បញ្ជា​កាមេរ៉ា HERO ពី​ចម្ងាយ​ដោយ​ប្រើប្រាស់​សំឡេង មិន​ថា​ស្ថិត​នៅ​ទីតាំង​មាន​ខ្យល់​ខ្លាំង​ឬ​សំឡេង​រញ៉េរញ៉ៃ​នៅ​ខាង​ក្រៅ រហូត​ដល់​ចម្ងាយ ១០ ម៉ែត្រ។

៦.MagicFiber តម្លៃ ៨,៩៩ ដុល្លារ/៦ ដុំ

អ្នក​មិន​អាច​ប្រើប្រាស់​កូន​ក្រណាត់​ធម្មតា​ទៅ​ជូត​លែន​កាមេរ៉ា GoPro បាន​ទេ បែប​នេះ​ទាមទារ​ឲ្យ​ប្រើ​ក្រណាត់ microfiber មាន​ជាតិ​ទន់​និង​សុវត្ថិភាព​បំផុត ដើម្បី​សម្អាត​ស្នាម​ខ្ចៅ​ដៃ​ឬ​កម្ទេច​ធូលី​តូចៗ។ ​ប្រើប្រាស់​បាន​ប៉ុន្មាន​ដង​ក៏​អាច​យក​ទៅ​បោក​សម្អាត​មក​ប្រើ​សារ​ជា​ថ្មី​បាន ជា​ជាង​ការ​ចំណាយ​ថវិកា​ច្រើន​ទិញ​ម្តង​ជា​ពីរ​លើក។

ប្រភព: https://www.gearhungry.com/best-gopro-accessories/

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gearhungry   ប្រែ​សម្រួល៖ កៅ រក្សា