បុរសចិនបំបែកកំណត់ត្រាពិភពលោក មានណោតសំឡេងខ្ពស់បំផុត ដូចផ្លុំ​កញ្ចែ (មានវីដេអូ)

  • 2018-10-12 02:18:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ចិន​ម្នាក់​មាន​ឈ្មោះ​ថា Xiaolong Wang បាន​បំបែក​កំណត់ត្រា​ពិភពលោក Guinness World Record ដោយ​មាន​ណោត​សំឡេង​ខ្ពស់​បំផុត (ផ្នែក​បុរស)។

លោក Wang បាន​បំបែក​កំណត់ត្រា​នេះ នៅ​ក្នុង​កម្មវិធី​មួយ ហៅថា «Happy Camp»។ បុរស​ចិន​វ័យក្មេង​រូប​នេះ បាន​យក​ដៃ​ម្ខាង​បិទ​ត្រចៀក និង​ម្ខាង​ទៀត​ច្រត់​ចង្កេះ រួច​ក៏​ចាប់ផ្ដើម​បញ្ចេញ​សំឡេង​ណោត រហូត​ដល់​ទៅ ៥ ៤២៣ ហឺត នៅ​ចំពោះ​មុខ​ទស្សនិកជន​ជា​ច្រើន។ មិនតែប៉ុណ្ណោះ សំឡេង​ដែល​លោក Wang បាន​បញ្ចេញ គឺ​ខ្ពស់​ខ្លាំង​ណាស់ ប្រៀប​ដូច​ជា​សំឡេង​ផ្លុំ​កញ្ចែ​អីចឹង។

គួរ​បញ្ជាក់​ថា លោក Wang បាន​បញ្ចេញ​សំឡេង​ណោត​ខ្ពស់​ជាង​កំណត់ត្រា​មុន​ពាក់​កណ្ដាល ដែល​កាន់​កាប់​ដោយ​អ្នក​ចម្រៀង​អូស្ត្រាលី Adam Lopez កាល​ពី​ឆ្នាំ២០០៨៕

ចង់​ដឹង​យ៉ាង​ណា​សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

ចុច​អាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង