ណាក់ ស្រីណា ក្នុងឈុតរ៉ូបកូនក្រមុំ ស្រស់ស្អាតដូចព្រះនាង

  • 2018-10-12 09:03:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

កញ្ញា ណាក់ ស្រីណា គឺជាតារាមួយដួងដែលគេកត់សម្គាល់ឃើញថា មានចរិតសុភាពទន់ភ្លន់ ឯការតុបតែងខ្លួនវិញ ក៏មិនមានភាពស៊ិចស៊ីនោះដែរ។ ជានិច្ចកាលតារាសម្បុរស្រអែមរូបនេះ ឧស្សាហ៍បង្ហាញរូបភាពក្នុងឈុតបែបប្រពៃណីខ្មែរ ប៉ុន្តែលើកនេះមកប្តូរស្លៀកបែបឈុតកូនក្រមុំបែបអឺរ៉ុបវិញ កើនសម្រស់ទ្វេដង។

ក្នុងឈុតកូនក្រមុំ ពិធីការិនី និងជាតារាសម្តែង ណាក់ ស្រីណា បានធ្វើឲ្យមហាជន ជាពិសេសហ្វេនៗរបស់នាង ប្លែកភ្នែកខ្លាំង ពេលដែលឃើញនាងផ្លាស់ប្តូរស្ទីលនៃការតុបតែងខ្លួន ម្នាក់ៗលាន់មាត់សរសើរថា ស្រីណាស្រស់ស្អាតខ្លាំងដូចទេពធីតា៕

!

ចង់ដឹង ណាក់ ស្រីណា ស្អាតប្លែកយ៉ាងណ មកមើលរូបភាពខាងក្រោម៖

រូបថត៖ ផ្តល់សិទ្ធិដោយ ណុបដាណេ សម្អាងការ


អត្ថបទ៖ សិរីរត្នន៍