ក្រោយរងការរិះគន់ធ្ងន់ៗ ឆ្នេរសមុទ្រស្អាតបំផុតកម្ពុជា មានម៉ាស៊ីនសម្អាតហើយ(វីដេអូ)
- 2018-10-12 09:06:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយរងការរិះគន់ធ្ងន់ៗ ឆ្នេរសមុទ្រស្អាតបំផុតកម្ពុជា មានម៉ាស៊ីនសម្អាតហើយ(វីដេអូ)
ចន្លោះមិនឃើញ
ដូចដែលអ្នកទាំងអស់គ្នាដឹងហើយថា រយៈពេលប៉ុន្មានថ្ងៃនេះ នៅតាមបណ្ដាឆ្នេរសមុទ្រនៅកម្ពុជា ទទួលរងឥទ្ធិពលសំរាមកំទេចកំទីកំប្លោកដែលរសាត់មក ទើរលើឆ្នេរ បង្កការភ្ញាក់ផ្អើលជាខ្លាំង។
ថ្មីៗនេះ ក្រុមស្រាវជ្រាវនិងដាំផ្កាថ្មបាតសមុទ្រកម្ពុជា Cambodia Coral Research & Restoration Team(CCRRT) បានប្រើប្រាស់ម៉ាស៊ីនសម្អាតឆ្នេរធន់តូចមួយ ដើម្បីសំអាតកម្ទេច តូចៗ ដែលនៅសេសសល់ នៅលើឆ្នេរឡុងសិត ដែលស្ថិតនៅប្រជុំកោះរ៉ុង។
ម៉ាស៊ីនសម្អាតនេះ ត្បិតតែមានទំហំតូច តែអាចជួយសំអាតឆ្នេរបានមួយផ្នែកធំ ដោយវាមានកម្លាំងម៉ាស៊ីន ១៥០ វ៉ាត់ មានកញ្ច្រែងសម្រាប់រែង និងផ្ទុកកំទេចកំទី បានមិនចាញ់ម៉ាស៊ីនធំៗនោះទេ។ ដូចនេះ ឆ្នេរសមុទ្រដែលកខ្វក់ ឬបាត់សោភ័ណ្ឌភាពដោយសារសំរាម អាចដោះស្រាយបានដោយប្រើម៉ាស៊ីននេះ៕
ចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោម៖