ឆ្នេរសមុទ្រកម្ពុជាមួយ ជាប់ក្នុងបញ្ជីឆ្នេរល្អបំផុតទាំង១០នៅអាស៊ី
- 2016-03-07 17:55:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នេរសមុទ្រកម្ពុជាមួយ ជាប់ក្នុងបញ្ជីឆ្នេរល្អបំផុតទាំង១០នៅអាស៊ី
ចន្លោះមិនឃើញ
កាលប៉ុន្មានថ្ងៃកន្លងទៅ គេហទំព័រទេសចរណ៍ដ៏ល្បីឈ្មោះនៅទូទាំងពិភពលោក TripAdvisor ដែលតែងតែចាត់ថ្នាក់រកកោះ ប្រាសាទ សណ្ឋាគារ ឬរមណីយដ្ឋានល្អៗបំផុតនៅទូទាំងពិភពលោក ពេលនេះបានចាត់ថ្នាក់ឆ្នេរសមុទ្រកំពូលគេទាំង ២៥នៅអាស៊ី ដោយក្នុងចំនួន ១០នាំមុខគេក៏មានឆ្នេរនៅកម្ពុជាយើងដែរ។
បណ្ដាទេសចររាប់លាននាក់មកពីជុំវិញពិភពលោក បានធ្វើចំណាត់ថ្នាក់ និងចាត់ទុកឆ្នេរទាំងនេះ ជាទីតាំងដ៏អស្ចារ្យសម្រាប់ងូតទឹកកម្សាន្ត និងសម្រាកលំហែកាយ ជាមួយបរិយាកាសដ៏ល្អ។ ចំណែកឆ្នេរអូរត្រេះ កម្ពុជាស្ថិតនៅខេត្តព្រះសីហនុ បានជាប់ក្នុងចំណោម Top 10 ផងដែរ។
១. ឆ្នេរ Ngapali ប្រទេសមីយ៉ាន់ម៉ា
២. ឆ្នេរ Nacpan ប្រទេសហ្វីលីពីន
៣. ឆ្នេរ Kata Noi ប្រទេសថៃ
៤. ឆ្នេរ Agonda ប្រទេសឥណ្ឌា
៥. ឆ្នេរ Yapak ឬ Puka Shell ប្រទេសហ្វីលីពីន
៦. ឆ្នេរ Nai Harn ប្រទេសថៃ
៧. ឆ្នេរ Sunrise ប្រទេសថៃ
៨. ឆ្នេរ Palolem ប្រទេសឥណ្ឌា
៩. ឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ ប្រទេសកម្ពុជា
១០. Radhanagar កោះ Havelock ប្រទេសឥណ្ឌា
ក្រៅពី ប្រទេសប៉ុន្មានខាងលើ មានប្រទេសផ្សេងទៀតនៅតាមពីក្រោយដូចជាឆ្នេរ Mirissa របស់ស្រីលង្កា នៅលេខរៀងទី ១៤, ឆ្នេរ An Bang វៀតណាមលេខ ១៦, ឆ្នេរ Balangan ឥណ្ឌូណេស៊ីលេខ ១៧, ឆ្នេរ Yalong ចិន លេខ២០, ឆ្នេរ Haeundae កូរ៉េខាងត្បូងលេខ ២២, ឆ្នេរ Tanjung Rhu ម៉ាឡេស៊ី លេខ ២៣ និងឆ្នេរ Chirihama Nagisa ជប៉ុនលេខ ២៥៕
ចុចអាន៖ សណ្ឋាគារចម្លែក ១២កន្លែង ដែលអ្នកមិនជឿថាមាននៅលើផែនដី
ចុចអាន៖ ឆ្នេរខ្សាច់សក្បោះនៃភូមិភាគនិរតី
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ TripAdvisor