អាត្មានិយម ជំងឺ​តួ​ឯក? ចាន់ វឌ្ឍនាកា ​ចេញ​មុខ​បក​ស្រាយ ​រឿង​ដើរ​​ម្នាក់​ឯង ​ពេល​ទៅ​ជួប​អ្នក​គាំទ្រ​

  • 2018-10-13 01:49:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព ចាន់ វឌ្ឍនាកា ​ដើរ​ក្រោយ​សមាជិក​ក្រុម​ដទៃ​ទៀត ពេល​ទៅ​អរគុណ​អ្នក​គាំទ្រ​ជុំ​វិញ​ស្ដាត​នោះ ​ត្រូវ​បាន Page ​យក​មក​វាយ​ប្រហារ ។​

រូបភាពដែល Page នោះបង្ហោះ

យ៉ា​ណាមិញ ​សាមី​ខ្លួន​បាន​ឃើញ​សារ​ដែល​បង្ហោះ​នោះ​ហើយ ថែម​ទាំង​ឆ្លើយ​បក​ទៅ​វិញ​ផង​ដែរ។ ខ្សែ​ប្រយុទ្ធ​លេខ​១១​របស់​កម្ពុជា ​បាន​បញ្ជាក់​ដូច្នេះ​ថា​៖ “បាទ​ដឹង​ពេល​ចប់​ខ្ញុំ​រវល់​អី​អត់​ គឺ​ខ្ញុំ​ទៅ​សម្ភាស​ កុំ​ឃើញ​តែ​រូបភាព​មួយ​ផ្នែក​យក​មក​វាយ​តម្លៃ​មនុស្ស​ បើ​សិន​ជា​ខ្ញុំ​មាន​ជំងឺ​តួឯក​មែន​ណ្ហើយ​ណាស់​ខ្ញុំ​ឈប់​ពី​ជម្រើសជាតិ​បាត់​ហើយ​ និយាយ​ម្ដង​ទៀត​ចុះ​កុំ​យក​រូប​មួយ​ផ្នែក​ដើម្បី​វាយ​ប្រហារ​ខ្ញុំ​អី​ អរគុណ​សូម​ទានជ្រាប”។

សូម​បញ្ជាក់​ថា ​ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​ជាង​៣​ម៉ឺន​នាក់​នៅ​យប់មិញ ​ក្រុម​កម្ពុជា​លេង​បាន​ស្មើ​ជាមួយ​ទីម័រ​ខាង​កើត ២-២ ​ក្នុង​ប្រកួត​មិត្តភាព​នេះ។ កម្ពុជា ​មាន​ឱកាស​ស៊ុត​ច្រើន ប៉ុន្តែ​ហាក់​មិន​ទាន់​មាន​សំណាង ទើប​បាន​ជា​មិន​អាច​យក​ឈ្នះ​ប្រកួត​នេះ​បាន៕

អត្ថបទ៖ មុន្នីរម្យ