Google ប្រាប់​ថា ​កាមេរ៉ា​ក្រោយ​ តែ​មួយ​គ្រាប់​គ្រប់គ្រាន់​ មិន​បាច់​មាន​ទី​ពីរ​នោះ​ទេ​

  • 2018-10-15 02:54:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google ថ្មី​ៗនេះ​ បាន​បញ្ចេញ​ទូរសព្ទ​ Pixel 3 និង​ Pixel 3 XL ដែល​បំពាក់​កាមេរ៉ា​ក្រោយ​មួយ​គ្រាប់ និង​មុខ​ពីរ​គ្រាប់​ រួម​ជាមួយ​បច្ចេកវិទ្យា​ AI (Artificial Intelligence) ថ្មី​ និង​ Machine Learning (ML)។

មាន​ហេតុផល​ Google មិន​បន្ថែម​ Lens ទី​ពីរ​លើ​ប្រព័ន្ធ​កាមេរ៉ា​របស់​​ខ្លួន​។

លោក​ Mario Queiroz អនុប្រធាន​ផ្នែក​គ្រប់គ្រង​ផលិតផល​របស់​ Google បញ្ជាក់​ថា​ Google មិន​ត្រូវការ​ Lens ទី​ពីរ​នោះ​ទេ​ ដោយ​រក​ឃើញ​ថា​មិន​ចាំបាច់​។ បច្ចេកវិទ្យា​ ML របស់​ក្រុមហ៊ុន​គ្រប់គ្រាន់​ជំនួស​កាមេរ៉ា​ទី​ពីរ​បាន​។

ចុះ​ម៉េច​បាន​ជា​មាន​កាមេរ៉ា​មុខ​ពីរ​ទៅ​វិញ​?

Google បាន​ពន្យល់​ថា​ គោលបំណង​អាច​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ថត​ Selfies បាន​មុំ​ទូលាយ​ (Wide-angle) មិន​ត្រូវការ​ជំនួយ​ពី​ដង​ Selfie។

កាមេរ៉ា​ក្រោយ​ទំហំ​ 12.2 Megapixels មាន​ Sensor ជំនាន់​ថ្មី​ ប៉ុន្តែ​មាន​មុខងារ​ដូចគ្នា​នឹង​ជំនាន់​មុន​។

គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ដែរ​ Google មិន​ធ្លាប់​បាន​និយាយ​ពី​កំណត់ត្រា​វាយតម្លៃ​របស់​ DxOMark សម្រាប់​កាមេរ៉ា​ Pixel 3 ឡើយ​។ កាល​ចេញ​ Pixel និង​ Pixel 2 ម៉ូដែល​នេះ​ទទួល​បាន​ពិន្ទុ​កំពូល​ក្នុង​បញ្ជី​ DxOMark ខណៈ បច្ចុប្បន្ន Huawei P20 Pro ស្ថិត​នៅ​លើ​កំពូល​តារាង​នៃ​បញ្ជី​វាយតម្លៃ​សមត្ថភាព​កាមេរ៉ា​របស់ DxOMark៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Bgr   ប្រែ​សម្រួល៖ ប៊ុនធឿន