Depay ស៊ី​ប្រលោះ​​ជើង Neuer​ ជួយ​ហុល្លង់​លត់​អាល្លឺម៉ង់ ៣-០ ​​

  • 2018-10-14 02:05:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​អាល្លឺម៉ង់​បាន​ចាញ់​ក្រោម​ថ្វី​ជើង​ម្ចាស់​ផ្ទះ​​ហុល្លង់​​ ៣-០ កាល​ពី​យប់មិញ​នេះ​ក្នុង​ជំនួប​សន្សំ​ពិន្ទុ​លើក​ទី​២ ពូល A នៃ​ព្រឹត្តិការណ៍ ​UEFA NATIONS LEAGUE ​។

ជំនួប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ក្រុម​ទាំង​ពីរ​ដាក់​ជើង​ពេញ​ដូច​គ្នា ហើយ​បើក​ការ​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក ដែល​មើល​ទៅ​ការ​ប្រកួត​ពិត​ជា​មាន​ភាព​ជក់​ចិត្ត​មែន​ទែន។ ​នៅ​នាទី​ទី​៣០ ​ក្រុម​ម្ចាស់​ផ្ទះ​បាន​បង្កើត​ឱកាស​ និង​រក​បាន​មួយ​គ្រាប់​មុន​ដោយ​ខ្សែ​ការពារ​កណ្ដាល​របស់​​ក្លឹប​ Liverpool, Van Dijk តែត​បញ្ចូល​ទី​បាន​សម្រេច ​ក្រោយ​ពេល​បាល់​សល់​ពី​ការ​តែត​បុក​បង្គោល​ទី​របស់​ខ្សែ​ប្រយុទ្ធ​ហុល្លង់ R. Babel ។

ចប់​វគ្គ​ទី​១​ក្រុម​ទាំង​ពីរ​មិន​បាន​បន្ថែម​គ្រាប់​បាល់គ្នា​ឡើយ ហើយ​ការ​ប្រកួត​​អាល្លឺម៉ង់​បាន​ប្រឹងប្រែង​សម្រុក​យ៉ាង​ខ្លាំង​​នៅ​វគ្គ​ទី​២​ ដើម្បី​ស្វែង​រក​គ្រាប់​បាល់​តាម​ស្មើ​មក​វិញ។ ​ជាង​នេះ​ទៅ​ទៀត​ អាល្លឺម៉ង់ ​មិន​ត្រឹម​តែ​មិន​អាច​តាម​ស្មើ​បាន ថែម​ទាំង​បង្កើត​បាល់​ដាច់​មាត់​ឲ្យ​​ម្ចាស់​ផ្ទះ​ហុល្លង់​រក​បាន​គ្រាប់​បាល់​ទី​២ ដែល​ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Depay ស៊ុត​ប្រលោះ​ជើង M. Neuer យ៉ាង​ល្អ​ និង​គ្រាប់​ទី​៣​ធ្វើ​បាន​ដោយ G. Wijnaldum នៅ​នាទី​ទី​៩០+៣ ។ ចប់​ការ​ប្រកួត​ហុល្លង់​លត់​អាល្លឺម៉ង់​ ៣-០ ។

​ពាន​រង្វាន់​ខាង​លើ​ក្រុម​មាន់គក​បារាំង​កំពុង​ស្ថិត​នៅ​លើ​គេ​ ដោយ​មាន ៤ ពិន្ទុ ក្នុង​ចំណោម​២​ប្រកួត​ ស្រប​ពេល​ ហុល្លង់​មាន ៣ ពិន្ទុ និង​អាល្លឺម៉ង់​មាន ១ ពិន្ទុ​នៅ​បាត​តារាង​នៃ​ពូល A ៕ ​​​

វីដេអូ Highlights ៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​