ព្រួយពី Selena មែន តែតាមទង្វើទាំងនេះពិតបញ្ជាក់ថា Justin មិនលែងដៃ Hailey ដាច់ខាត

  • 2018-10-14 03:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ព័ត៌មាន​ចុះផ្សាយ​ព្រាត​ទាក់ទង​នឹង​ Selena Gomez ត្រូវ​ចូល​មន្ទីរពេទ្យ​ដោយសារ​ជំងឺផ្លូវ​ចិត្ត​ អ្នក​គាំទ្រ​ជា​ច្រើន​នាំគ្នា​ឆ្ងល់​គ្រប់​គ្នា​ពី​ប្រតិកម្ម​ និង​ការ​បង្ហាញ​ទឹកមុខ​ក្រៀម​ក្រំ​របស់​ Justin Bieber។

បើ​ទោះ​បី​គ្រប់​គ្នា​ដឹង​ថា​ ទំនាក់​ទំនង​របស់​ Justin និង​ Selena បាន​កាត់​ផ្ដាច់​ទៅ​ហើយ​ក្ដី​ ប៉ុន្តែ​តារា​ប្រុស​រូបនេះ​ដូចជា​សោកសៅ​ណាស់​ ពេល​ដឹង​ថា​អតីត​មិត្តស្រី​របស់​ខ្លួន​ធ្លាក់​ខ្លួន​ឈឺ​បែប​នេះ។ ប្រការ​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​គូស្នេហ៍​ Jelena (Justin និង​ Selena) យល់​ឃើញ​ថា​ ម្ចាស់​បទ​ "Sorry”​ នៅ​មិនទាន់​អស់​អាល័យ​ពី​ Selena ទេ។

ទោះជាយ៉ាង​ណា​ក្ដី​ ខុសពី​ការ​រំពឹង​ទុក​របស់​អ្នក​គាំទ្រ​ បច្ចុប្បន្ន​ Justin កំពុង​កាន់​ដៃ​ Hailey ជាប់​ ហើយ​លោក​នៅ​តែ​ចង់​បន្ត​ដំណើរ​ជីវិត​ជាមួយ​គូស្នេហ៍​បច្ចុប្បន្ន​ ពោល​គឺ​បង្កើត​ចំណង​ស្នេហា​ប្រាកដប្រជា​មិនលេងសើច​ដូចមុន​ឡើយ។

តារា​ប្រុស​កើត​ឆ្នាំ ១៩៩៤​រូបនេះ​ ចង់​ចំណាយ​ពេល​វេលា​ល្អៗ​ជាមួយ​ Hailey និង​មិន​ចង់​ខ្វល់​រឿង​ការងារ​ទាំងអស់។ ដោយសារ​បែប​នេះ​ហើយ​ ទើប​មួយ​រយៈ​ចុង​ក្រោយ​ លោក​មិន​ធ្វើ​បទ​ថ្មី​ ព្រោះ​កាលណា​ចេញ​បទ​ថ្មី​ Justin នឹង​ត្រូវ​មាន​ការ​ប្រគំតន្ត្រី​ទេសចរណ៍​ និង​មមាញឹក​ជាមួយ​ការងារ​ជា​ច្រើន​ ហេតុនេះ​លោក​ប្រាកដជា​គ្មាន​ពេល​បាន​នៅ​ជិត​សំណព្វ​ចិត្តទេ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី