ទិញ​ទូរសព្ទ RAM 8GB ចាយ​លុយ​ឥត​ប្រយោជន៍ មិនជឿ​មើលហេតុផល​ទាំង​នេះទៅ

  • 2018-10-17 02:07:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​កាន់តែ​ច្រើន​បាន​វិវឌ្ឍ​ទំហំ​ RAM ទៅ​ 6GB ហើយ OnePlus 6​ លោត​មួយ​ជំហាន​ទៀត​ដោយ​​ពង្រីក​ទំហំ​ RAM ដល់ 8GB។ ទន្ទឹម​នឹង​ RAM ធំ​ៗ ទំហំ​ Storage ក៏​​រីក​ធំ​ដល់​ទៅ​ 512GB។

ហេតុផល​ RAM 8GB មិន​សូវ​ជា​សំខាន់​នោះ​ទេ​៖

  • គ្រាន់​តែ​បញ្ចូល​ក្នុង​លក្ខណៈសម្បត្តិ​ទូរសព្ទ​ ដើម្បី​ទាក់ទាញ​អ្នក​ប្រើប្រាស់​

ឆ្នាំ​មុន​ RAM 6GB ទាញ​ចំណាប់​អារម្មណ៍​អ្នក​ប្រើប្រាស់​ជា​ច្រើន​។​ ការ​បន្ថែម​ RAM 8GB របស់​ក្រុមហ៊ុន​ទូរសព្ទ​ អាច​ជា​យុទ្ធសាស្ត្រ​លក់​ដ៏​ល្អ​មួយ​ ទោះ​មិន​ចាំបាច់ក៏​ដោយ​។

  • អ្នក​ប្រើប្រាស់​ជា​ធម្មតា​ មិន​មាន​តម្រូវការ​ RAM 8GB នេះ​ទេ​

បើ​ប្រើ​ត្រឹម​ស្តាប់​តន្ត្រី​ មើល​រឿង​ លេង​ហ្គេម​ ប្រើ​បណ្ដាញ​សង្គម​ ឬ​បើក​វេបសាយ​នានា​ ប្រហែល​ជា​មិន​ចាំបាច់​ត្រូវ​ការ​ RAM ធំ​ចឹង​ទេ​។

  • ទូរសព្ទ​ល្អ​បំផុត​លើ​លោក​ មាន​ RAM មិន​ច្រើន​ទេ​

ទូរសព្ទ​ល្អ​បំផុត​លើ​លោក​ រួម​ទាំង​ iPhone XS, Note 9 ឬ​អំបូរ​ Pixel ប្រើ​ RAM មិន​ធំ​ខ្លាំង​ដល់​ថ្នាក់​នេះ​ទេ​ មាន​ពី​ 3GB ទៅ​ 6GB ប៉ុណ្ណោះ​។

  • RAM 8GB មិន​មាន​ន័យ​ថា​ទូរសព្ទ​នឹង​លឿន​ជាង​គេ​ទេ​

ការ​ពង្រឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ដើរ​តួនាទី​សំខាន់​ពាក់ព័ន្ធ​នឹង​ល្បឿន​ស្មាតហ្វូន​ ហើយ​ទូរសព្ទ​មាន​ RAM 8GB មិន​ប្រាកដ​លឿន​ជាង​គេ​ទេ​។

  • ពិបាក​ដឹង​ថា​ទូរសព្ទ​ RAM 6GB និង​ 8GB ខុសគ្នា​យ៉ាង​ម៉េច​

ល្បឿន​ប្រើប្រាស់​ប្រចាំថ្ងៃ​ រវាង​ RAM 6GB និង​ 8GB លើ​ស្មាតហ្វូន​ដូចគ្នា​ ពិបាក​នឹង​កំណត់​សម្គាល់​ណាស់​។

  • ហ្គេម​ Android ភាគច្រើន​ ផ្ដោត​លើ​អ្នក​ប្រើប្រាស់​មាន​ RAM តិច​

អ្នក​អភិវឌ្ឍន៍​ហ្គេម​ចង់​បាន​មនុស្ស​ច្រើន​ទាញ​យក​ប្រើប្រាស់​ ហើយ​នឹង​គិត​គូរ​ពី​ការ​សម្រួល​ល្បឿន​តម្រូវ​ក្នុង​ការ​លេង​ហ្គេម​ ដើម្បី​ដំណើរការ​លើ​ឧបករណ៍​ចំនួន​ធំ​មាន​ RAM តិច​។

  • មិន​មាន​កម្មវិធី​ Android តម្រូវ​ RAM 8GB ទេ​

មិន​មាន​កម្មវិធី​ តម្រូវ​ RAM 8GB ក្នុង​ការ​ប្រើប្រាស់​នោះ​ទេ​ សូម្បី​តែ​កម្មវិធី​ប្រភេទ​ AR និង​ VR អាច​ប្រើ​បាន​ស្រួល​ត្រឹម​ RAM 4GB។

  • ទូរសព្ទ​ RAM 8GB កើន​តម្លៃ​

RAM ធំ​នឹង​កើន​តម្លៃ​ គួរ​ពិចារណា​ពី​តម្រូវការ​របស់​អ្នក​មុន​ពេល​ចំណាយ​។

  • ទូរសព្ទ​ RAM 8GB ប្រហែល​ជា​ចាំបាច់​ពេល​អនាគត​

ប្រហែល​គិត​ថា​ស្មាតហ្វូន​ RAM 8GB អាច​ប្រើ​បាន​យូរ​ ពេល​អនាគត​មាន​ហ្គេម​ និង​កម្មវិធី​ធំ​ខ្លាំង​។ ប៉ុន្តែ​បើ​អាច​គួរ​រង់ចាំ​ទិញ​ ១ឆ្នាំ​ ឬ​២ឆ្នាំ​ទៀត​ ទម្រាំ​មាន​តម្រូវការ​ធ្ងន់​ៗកើតឡើង​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

អត្ថបទ៖ ប៊ុនធឿន

អត្ថបទថ្មី