​បំភ្លេច​មិន​បាន បទ​ចម្រៀង​ព្រះ​បរម​រតនៈ​កោដ្ឋ​ ពីរោះ​មាន​ន័យ​ក្នុង​ដួង​ចិត្ត​រាស្ត្រ​គ្រប់​គ្នា (វីដេអូ)

  • 2018-10-15 05:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​នរោត្តម​សី​ហ​នុ ព្រះ​បរម​រតន​កោដ្ឋ ទ្រង់​បាន​សព្វ​ព្រះ​រាជ​ហរទ័យ​បទ​​ច្រៀង​ចម្រៀង​ជា​ច្រើន ​រៀប​រាប់​ពី​ទេសភាព​ឆើត​ឆាយ​របស់​កម្ពុជា ​លាយ​លំ​មនោសញ្ចេតនា បង្កប់​អត្ថន័យ ពីរោះ​ដក់​ជាប់​ក្នុង​ដួង​ចិត្ត​រាស្ត្រ​គ្រប់​ៗ​គ្នា ​ឲ្យ​​បំ​ភ្លេច​មិន​បាន។​​

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អតីត​លេខា​ផ្ទាល់​ព្រះ​មហា​វីរក្សត្រ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិ​កោ បទ​ចម្រៀង​ជា​ព្រះ​រាជនិពន្ធ​របស់​ព្រះ​បរម​រតន​កោដ្ឋ មាន​ប្រមាណ​៣០​បទ និង​បទ​ចម្រៀង​មួយ​ចំនួន ព្រះ​បរម​រតន​កោដ្ឋ​សព្វ​ព្រះ​រាជ​ហរទ័យ​ច្រៀង​កម្សាន្ត ។ បទ​ចម្រៀង "​លា​ហើយ​កម្ពុជា" ជា​​ព្រះ​រាជ​និពន្ធ​ចុង​ក្រោយ និង​ច្រៀង​ដោយ​អតីត​ព្រះ​មហា​ក្សត្រ​ ជា​បទ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អាឡោះអាល័យ​ព្រះអង្គ​កាន់​តែ​ខ្លាំង និង​ចងចាំ​ព្រះអង្គ​ជានិច្ច  ។​​​​​

ថ្ងៃ​ទី ១៥ តុលា ២០១៨ ជា​មហា​ព្រះ​រាជ​កុសល​ខួប​ទី​៦​ឆ្នាំ ការ​យាង​ចូល​ព្រះ​ទិវង្គត​នៃ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម សី​ហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វរ​រាជ​បិតា​ឯក​រាជ្យ​បូរណភាព​ដែន​ដី និង​ឯក​ភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​ជា​ទី​គោរព​សក្ការ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។

សូម​ថ្វាយ​មហា​ព្រះ​រាជ​កុសល ព្រះ​បរម​វិញ្ញាណក្ខន្ធ ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ ជា​ទី​គោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្ដេច​យាង​សោយ​សុខ​ក្នុង​ឋាន​ព្រះ​បរមសុខ​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ៕

សូមអញ្ជើញយាងទត និងទស្សនា៖

លាហើយកម្ពុជា

ស្នេហាគ្មានសង្ឃឹម

ភ្នំពេញ

រាត្រី​ជួប​ភក្ត្រ

ម៉ូនីកា

អត្ថបទ៖ លឹម សុនា