Mane របួស​ម្នាក់​ទៀត​បន្ថែម​កង្វល់​ដល់​ Jurgen Klopp

  • 2018-10-16 02:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sadio Mane បាន​ក្លាយ​ជា​សមាជិក​មួយ​រូប​ទៀត​ក្នុង​បញ្ជី​របួស​ របស់​ក្លឹប​ Liverpool ក្រោយ​មាន​បញ្ហា​បាក់​ឆ្អឹង​មេដៃ​អំឡុង​ពេល​ហ្វឹកហាត់​ត្រៀម​លក្ខណៈ​ប៉ះ​ ស៊ូដង់​​នៅ​ពាន Africa Cup of Nations។

ខ្សែ​បម្រើ​សញ្ជាតិ​សេណេហ្គាល់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្រោយ​មាន​បញ្ហា​ខាង​លើ​ ហើយ​ទំនង​ជា​អវត្តមាន​ក្នុង​ការ​ប្រកួត​ Premier League របស់ Liverpool ប៉ះ​ Huddersfield Town នៅ​ចុង​សប្ដាហ៍​នេះ។ Mane គឺ​ជា​សមាជិក​ទី​៣​ហើយ​របស់​ហង្ស​ក្រហម​ដែល​មាន​បញ្ហា​របួស​ជាមួយ​ក្រុម​ជម្រើស​ជាតិ។

Mohamed Salah ដែល​ជាប់​កាតព្វកិច្ច​ជាមួយ​អេហ្ស៊ីប​នោះ​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ Liverpool វិញ​ក្រោយ​មាន​បញ្ហា​របួស​សាច់ដុំ​កាល​ប៉ះ​ស្វាស៊ីឡង់​ ដោយ​ឡែក​ខ្សែ​ការពារVirgil van Dijk​ បាន​លេង​ទាំង​របួស​បាក់​ឆ្អឹងជំនី​​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ហូឡង់​៕

ប្រភព៖ Liverpool Echo   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី