កក្រើក! Boy Pakorn បង្ហាញខ្លួននៅផ្សារទំនើបអ៊ីអន១យប់មិញ

  • 2018-10-16 02:31:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​គ្រាន់​តែ​កំពូល​តារា​សម្ដែង​ថៃ​ Boy Pakorn បង្ហាញ​​ខ្លួន​​​នៅ​ផ្សារ​ទំនើប​អ៊ីអន​​១​​ក្នុង​កម្មវិធី​សម្ពោធ​ផលិតផល​​ថែរក្សា​សម្រស់​មួយ​​កាល​ពី​យប់​មិញ​​​ធ្វើ​​ឲ្យ​ផ្អើល​អស់​ហ្វេនៗ​ដែល​មាន​វត្តមាន​នៅ​ទីនោះ​ផ្ទាល់​តែ​ម្ដង។

​ជាមួយ​​ស្នាម​ញញឹម​​ទៅ​កាន់​អ្នក​គាំទ្រ​​រាប់​រយ​នាក់ ​ Boy Pakorn បាន​និយាយ​ថា នេះ​គឺ​ជា​លើក​ទី​២ ​ហើយ​ដែល​​រូប​គេ​ មាន​ឱកាស​បាន​មក​ជួប​ពុក​ម៉ែ​បង​ប្អូន​ និង​​​ហ្វេនៗ​​ជា​​ច្រើន​នាក់​នៅ​ភ្នំពេញ។ ដូច្នេះ​ហើយ​លោក​គ្មាន​ពាក្យ​អ្វី​និយាយ​ក្រៅ​ពី​អរគុណ និង​ពាក្យ​ថា​ស្រឡាញ់​ទៅ​កាន់​អ្នក​គាំទ្រ​​ឡើយ។

Boy Pakorn ថា"៖ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ និង​រំភើប​ខ្លាំង​ណាស់​ដែល​បាន​ជួប​ពុក​ម៉ែ​បង​ប្អូន​នៅ​កម្ពុជា​ ដែល​តែង​តែ​ស្រឡាញ់​គាំទ្រ​ខ្ញុំ​បាទ​រហូត​មក ហើយ​ខ្ញុំ​ចង់​ប្រាប់​ថា ខ្ញុំ​ក៏​ស្រឡាញ់​ពុក​ម៉ែ​បង​ប្អូន​​ដូច​គ្នា​អរគុណ​ច្រើន​ចំពោះ​ក្ដី​ស្រឡាញ់​មួយ​នេះ។ ខ្ញុំ​នឹង​​រក្សា​ក្ដី​ស្រឡាញ់​មួយ​នេះ​ទុក​ក្នុង​បេះ​ដូច​ជា​រៀង​រហូត"៕

អត្ថបទ៖ ឆុង ស៊ីណាន