រឿងមួយគួរដឹងពីកុំព្យូទ័រ "គម្ពីរ” ស្នាដៃអ្នកបច្ចេកវិទ្យាខ្មែរប្រកាសផ្លូវការខាងមុខនេះ
- 2018-10-16 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងមួយគួរដឹងពីកុំព្យូទ័រ "គម្ពីរ” ស្នាដៃអ្នកបច្ចេកវិទ្យាខ្មែរប្រកាសផ្លូវការខាងមុខនេះ
ចន្លោះមិនឃើញ
កុំព្យូទ័រ "គម្ពីរ” (KOOMPI) នឹងធ្វើការសម្ពោធជាផ្លូវការនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៨ វេលាម៉ោង ៦ នាទីល្ងាចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)។
ស្ថាបនិកកុំព្យូទ័រគម្ពីរ បានឲ្យដឹងថា ត្បិតតែនៅថ្ងៃទី ២០ តុលាប្រកាសផ្លូវការពិតមែន ក៏ប៉ុន្តែការចំពោះការប្រគល់ប្រគល់កុំព្យូទ័រជូនអ្នកដែលបានបញ្ជារទិញទុកមុនទាំងអស់នឹងចាប់ផ្តើមធ្វើនៅថ្ងៃទី ២៧ ខែតុលា ឯណោះវិញ។
ចំពោះមូលហេតុនៃការខកខានមិនទាន់ត្រូវបានទម្លាយឲ្យដឹងនោះទេ យ៉ាងណា កុ្រមការងារគម្ពីរក៏បានសូមអធ្យាស្រ័យចំពោះភាពយឺតយ៉ាវ និងខកខានពុំបានផ្តល់ជូនឲ្យបានទាន់ពេលវេលានេះរួចហើយដែរ។
'
ដូចនេះសូមកុំអាក់អន់ចិត្ត អ្នកនៅតែអាចចូលរួមទស្សនាការប្រកាសផ្លូវការ និងតេស្តសាកល្បងកុំព្យូទ័រស្នាដៃកូនខ្មែរ បានដោយផ្ទាល់នៅកម្មវិធីបាខែមនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)៕